បាល់ទាត់

គ្រូវៀតណាម U18 ចុះចេញពីតំណែង ក្រោយប្រកួតចាញ់កម្ពុជា U18 រសៀលនេះ

គ្រូបង្គោលជម្រើសជាតិវៀតណាម វ័យក្រោម១៨ឆ្នាំលោក Hoang Anh Tuan បានប្រកាសសុំចុះចេញពីតំណែង ក្រោយប្រកួតចាញ់ជម្រើសជាតិកម្ពុជា U18 នារសៀលថ្ងៃនេះ។

ជម្រើសជាតិវៀតណាម U18 បានចាញ់ កម្ពុជា U18 ដោយលទ្ធផល២ទល់១ ក្នុងការប្រកួតបិទពូលនៃព្រឹត្តិការណ៍ AFF U18 Championship ២០១៩ ដែលរៀតណាមផ្ទាល់ជាម្ចាស់ផ្ទះ។ ការប្រកួតចាញ់នេះ ក៏ជាការរបូតឳកាសឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរ ដែលនេះប្រហែលជាមូលហេតុចម្បងដែលរូបគាត់ប្រកាសចុះចេញពីតំណែងមួយនេះ។

គួរឲ្យដឹងថា លោក Hoang Anh Tuan បានឈានជើងមកដឹកនាំក្រុមជម្រើសជាតិវៀតណាមឈុតយុវជននេះតាំងពីឆ្នាំ២០១៥ រៀងមក៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628