មូលហេតុ Manchester United យក​ជម្រើស​មិន​ចុះកុងត្រា​យក Bruno Fernandez

Manchester United មាន​ទំនាក់ទំនងជាមួយ​នឹង​ការ​ផ្ទេរ​យក​ខ្សែ​បម្រើ Sporting SP កីឡាករ Bruno Fernandes អំឡុង​រដូវ​កាល​នេះ​ប៉ុន្តែ​កិច្ចព្រមព្រៀង​មិន​ដែល​បាន​សម្រេច​នោះ​ទេ។

កីឡាករជម្រើស​ជាតិ​ព័រទុយហ្គាល់​រក​បាន​៣១​គ្រាប់​គ្រប់​ការ​ប្រកួត​កាល​ពី​រដូវ​កាល​មុន​ដែល​នេះ​ធ្វើ​ឲ្យ​រូប​គេមាន​ការ​ចាប់​អារម្មណ៍​ពី United និង Spurs។ របាយការណ៍ខ្លះ​រាយការណ៍​ថា Manchester United បាន​យល់​ព្រម​ចំណាយ​លុយ​៧០លាន​អឺរ៉ូ​លើ​តម្លៃ​ខ្លួន​កីឡាករវ័យ​២៤​ឆ្នាំ។

អញ្ចឹង​ក៏ដោយ! រដូវ​កាល​ដោះដូរ​កីឡាករ​ពេល​នេះ​បាន​បិទ​ទៅ​ហើយ​សម្រាប់​ពាន Premier League ហើយ​ក្លិប​នៅ​អង់គ្លេស​ក៏​មិនអាច​ទិញ​បាន​ដែរ ខណៈ​ Bruno នៅ​តែ​ជា​កីឡាកររបស់ Sporting ដដែល។ តាម​ប្រភព Daily Mail, អ្នក​ពិនិត្យ​និង​មើល​ជើង​កីឡាកររបស់ Manchester United បាន​ធីប​ទុក​ខ្សែបម្រើ​ព័រទុយហ្គាល់​រូបនេះ​មួយឡែកសិន។

ប្រៀបធៀប​ទៅ​មើល​ជម្រើស​របស់​កីឡាករ​ម្នាក់​នេះ​ជាមួយ​កីឡាករ​លេង​ក្នុង​ដំណែងខ្សែបម្រើ​ប្រយុទ្ធរបស់ Man Utd , Fernandes លេង​មិន​ទាន់​ល្អ​ប្រហែល​កីឡាករ​របស់​ខ្លួន​នៅ​ឡើយ ​ពិសេស​រូប​គេ​លេង​នៅ​ក្របខណ្ឌ​ Liga NOS ដែល​មាន​គុណភាព​ទាប​ជាង Premier League។

League pass completion 2018/19

  1. Fred – 86.3%
  2. Juan Mata – 86%
  3. Jesse Lingard – 85.7%
  4. Paul Pogba – 82.8%
  5. Andreas Pereira – 82.4%
  6. Bruno Fernandes – 75.1% (for Sporting)

កីឡាករ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​រូបនេះបាត់​បង់​ការ​គ្រប់​គ្រង​បាល់​ច្រើន​ណាស់​ប៉ុន្តែក្លិប​ចង់​បាន​ជម្រើស​ឲ្យ​បាន​ច្រើន​ជាង​នេះក្រោម​ការ​ដឹកនាំ​របស់​លោក Ole Guunar Solkjaer ។ ពេល​នេះគឺ​ច្បាស់ណាស់​ថា កីឡាំករ​សញ្ជាតិ​ព័រទុយហ្គាល់​បន្ត​នៅ​ក្លិប​ Sporting រហូត​ដល់​ខែ​មករា៕

Loading...