ក្រោយ​ឈ្នះ​U18វៀតណាមម្សិលមិញ គ្រូ​បង្វឹក U18 កម្ពុជាសរសើរ​វៀតណាម​នឹង​បាន​លេង World Cup នា​ពេល​អនាគត

គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា​វ័យ​ក្រោម​១៨​ឆ្នាំ​លោក Gyotoku Koji បាន​ទទួល​ស្គាល់​ពី​គុណភាពរបស់​កីឡាករ​វៀតណាម បន្ទាប់​ពី​កូន​ក្រុមរបស់​គាត់(U18កម្ពុជា)បាន​យក​ឈ្នះ​ហើយ​ទម្លាក់វៀតណាមពី​ពូល B ក្នុង​ពាន​រង្វសាន់ AFF U18 Championship។

និយាយ​ក្រោយ​ចប់​ការ​ប្រកួត​គ្រូ​បង្វឹក​សញ្ជាតិ​ជប៉ុន​ថ្លែង​បែបនេះ៖”​យើង​ឈ្នះ​ដោយ​សារ​សំណាង​ទេ។ នេះ​គឺ​ជា​ការ​ប្រកួតដ៏​តឹងតែង ពី​ព្រោះ​យើង​ត្រូវ​ការ​ពារ​ពី​ការ​វាយ​សម្រុក​ពី​ក្រុម​ម្ចាស់​ផ្ទះវៀតណាម។ លើស​ពី​នេះ​វៀតណាម​លេង​បា​ន​ល្អ​ដោយ​សារ​ពួក​គេត្រូវបាន​ជំរុញ​ទឹក​ចិត្តយក​ឈ្នះ​ដើម្បី​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ប៉ុន្តែ​កីឡាកររបស់​ខ្ញុំ​ប្រឹង​ខ្លាំង​វៀតណាម​ដើម្បី​ឈ្នះ​ការ​ប្រកួត​នេះ”។

ទោះ​បី​ជាយ៉ាង​នេះ​ក្ដី!គ្រូ​បង្វឹក​ U18 កម្ពុជានៅ​តែ​ទទួល​ស្គាល់គុណភាព​របស់​កីឡាករ​វៀតណាមដោយ​និយាយ​ថា៖” ពួក​គេ(កីឡាករវៀតណាម) ពិត​ជា​មុតស្រួចខ្លាំងណាស់ ខ្លាំង និងល្បឿនលឿន។​ប៉ុន្តែ​ការ​ប្រកួត​នេះ​បាន​បញ្ចប់​ទៅ​ហើយ។ គ្រាន់​តែរបៀប​នៃ​ការ​លេងរបស់​ពួក​គេ​នៅ​ខ្សោយ​ហើយ​មិន​ចេះអត់ធ្មត់​បន្តិច​ប៉ុណ្ណោះ”។

“​វាគ្មាន​ផល​ប៉ះពាល់​អ្វី​នោះ​ទេ។ បាល់​ទាត់​វៀតណាម​កំពុង​រីកចម្រើ​នហើយ សម្បូធនធាន​កីឡាករទៀត។តាម​គំនិតរបស់​ខ្ញុំគឺ​ទាំង​វៀតណាម​និង​ថៃ​នឹង​មាន​ឡើង​លេង World Cup នា​ពេល​អនាគត”។

 

 

 

Loading...