គ្រូបង្វឹក U18 កម្ពុជានិយាយពាក្យចេញ​ពីចិត្ត​អំពី​ពានរង្វាន់ AFF U18 Championship 2019

គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជាវ័យក្រោម​១៨​ឆ្នាំ​លោក Gyotoku Koji បាន​និយាយ​ពាក្យ​ពិត​ចេញ​ចិត្ត​ក្រោយ​ការ​ប្រកួត​ដែល​កម្ពុជា​ឈ្នះ​វៀតណាម ២​ទល់​១​នាការ​ប្រកួត​ចុងក្រោយក្នុង​ពូល B ពាន​រង្វាន់ AFF U-18 Championship 2019។

កម្ពុជា​មិនន​បាន​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ​នោះ​ទេ​ប៉ុន្តែ​បាន​បង្ហាញ​ថ្វីន​ជើង​បាន​ល្អ​ក្នុង​ព្រឹត្តិការណ៍នេះ​ដោយ​ពួក​គេ​នេះ​ហើយ​ជា​អ្នក​ទម្លាក់ វៀតណាម និង​ថៃឲ្យ​ធ្លាក់មក​តាម​ខ្លួន​ដែរ។ គ្រូ​បង្វឹក​សញ្ជាតិជប៉ុន​បាន​ថ្លែង​បែបនេះ៖

” មុន​ពេល​ដែល​ខ្ញុំមក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ ខ្ញុំ​បាន​គិត​ថា​កម្ពុជាប្រហែល​ជា​មិន​អាច​រក​បាន​សូម្បី​តែ​មួយ​ពិន្ទុ(ព្រោះនៅក្នុងពូលមរណៈ)​ប៉ុន្តែ​បែ​ជា​អាច​យក​ឈ្នះ​វៀតណាម​និង​ថៃ​ទៅ​វិញ”។

“សំណាងណាស់​! ដែល​យើង​អាច​រក​ជ័យជម្នះ​ក្នុង​២​ប្រកួត​នេះ។ ​ទោះ​បី​ជាយ៉ាង​នេះ​ក្ដី! ខ្ញុំ​ពិត​មិន​រីករាយ​ចំពោះលទ្ធផល​ក្នុង​ពាន​រង្វាន់​នេះ​ដែល​យើង​ទទួល​បាន​ ហើយ​កីឡាករ​របស់​យើង​ក៏​មិន​ទាន់​អាច​បង្ហាញ​អ្វី​ដែលប្រសើរ​នៅ​ឡើយ​ទេ”៕

 

Loading...