Adrian៖ ខ្ញុំបដិសេធសំណើក្លឹបអេស្ប៉ាញមួយចំនួន ដើម្បីមកចូលរួមជាមួយ Liverpool !

អ្នកចាំទីវ័យ៣២ឆ្នាំ Adrian បានទម្លាយឲ្យដឹងថា មុនការមកចូលរួមជាមួយ Liverpool រូបគាត់ត្រូវបានក្លឹបនៅអេស្ប៉ាញមួយចំនួន ទាក់ទងចង់បានប៉ុន្តែគាត់បានបដិសេធដើម្បីមកធ្វើតេស្តជាមួយហង្សក្រហមនេះ។

អ្នកចាំទីសញ្ជាតិអេស្ប៉ាញរូបនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំងក្រោយក្លាយជាវិរៈបុរសជួយឲ្យ Liverpool លើកពាន UEFA Super Cup ដោយការយកឈ្នះលើតោខៀវ Chelsea ក្នុងវគ្គបាល់កាត់សេចក្តី១១ម៉ែត្រ។ ការទទួលបានឳកាសនេះក៏ដោយសារតែអ្នកចាំទីដៃទី១ Alisson Becker បានកំពុងរបួសមិនអាចចូលលេងបាន។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយ Media របស់ក្លឹប Adrian បានបង្ហើបដូចតទៅ៖

៉ ជាការពិត! ខ្ញុំបានទទួលសំណើទាក់ទងពីក្លឹបមួយចំនួននៅអេស្ប៉ាញ ហើយក្នុងនោះក៏មានក្លឹបនៅលីគកំពូលអេស្ប៉ាញផងដែរ។ តែពេលនោះខ្ញុំក៏ទទួលបានសំណើពី Liverpool ព្រមគ្នា ហើយក៏ជាពេលវេលាដ៏ពិបាកសម្រេចចិត្តរបស់ខ្ញុំនោះដែរ។ ស្រាប់តែខាង Liverpool បានប្រាប់ខ្ញុំថា ពួកគេអាចនឹងផ្ទេរ Mignolet ចេញ ដូច្នេះខ្ញុំនឹងស្ថិតនៅក្នុងជម្រើសទី១ របស់ពួកគេក្នុងការចង់បាន។ ក្រោយខ្ញុំឆ្លើយយល់ព្រម ដំណើរការទាំងឡាយបានចាប់ផ្តើមត្រឹមតែ២សប្តាហ៍ប៉ុណ្ណោះ ខ្ញុំបានក្លាយជាកីឡាកររបស់ Liverpool ៕  ៉ 

 

Loading...