Ronaldo៖” ខ្ញុំនឹង​ចូល​និវត្តន៍នៅ​ឆ្នាំ​ក្រោយ​ឬ​ដល់​វ័យ៤០​ឆ្នាំ​ក៏​មិន​ទាន់​ដឹង​ដែរ”

តារាបាល់​ទាត់​របស់​ក្លិប Juventus និងជម្រើស​ជាតិ​ព័រទុយហ្គាល់កីឡាករ Cristiano Ronaldo ​នៅ​តែ​មិនមិនទាន់​ច្បាស់ខ្លួនឯងថា​តើ​ត្រូវ​ចូលនិវ្តន៍​ពី​បាល់​ទាត់​នៅ​ឆ្នាំ​ក្រោយ​ឬ​ក៏​បន្ត​លេង​ដល់​វ័យ​៤០​ឆ្នាំនោះ​ទេ។

Real Madrid’s Cristiano Ronaldo of Portugal kisses the Best Player UEFA 2015/16 Award during the draw ceremony for the 2016/2017 Champions League Cup soccer competition at Monaco’s Grimaldi in Monaco, August 25, 2016. REUTERS/Eric Gaillard – RTX2N283

Ronaldo មាន​វ័យ​៣៤ឆ្នាំ​ទៅ​ហើយនៅ​តែ​បន្ត​អាជីព​បាល់​ទាត់​ហើយ​រក្សា​ភាព​រឹងមាំ​ជា​កីឡាករលំដាប់​កំពូល​ដដែល​បន្ទាប់​ពី​ចូល​រួម​ជាមួយ Juventusកាល​ពី​ឆ្នាំ​មុន​ដោយ​រក​បាន​២៨​គ្រាប់​ក្នុង​ការ​ប្រកួត​៤៣​លើកគ្រប់​ពានរង្វាន់​ហើយ​ជួយ​ក្លិប​យក្សអ៊ីតាលី​ឈ្នះ​ពានSerie A ក្នុង​រដូវ​កាល​២០១៨-១៩​បន្ត​ទៀត។

ម្ចាស់​គ្រងបាល់​មាស Ballon d’Or៥សម័យកាលរូបនេះ​នៅ​តែ​មិន​ច្បាស់​ពី​ពេល​វេលា​ដែល​ត្រូវ​ចូលនិវត្តន៍​តែ​តារាបាល់​ទាត់​រូបនេះ​ថា​នៅ​សល់​ពេល​មិន​យូរ​ទៀត​ទេ។

“​ខ្ញុំ​មិន​ដឹង​នៅ​ឡើយ​ទេ។​ប្រហែល​ជា​ចាក​ចេញ​ពី​អាជីព​នេះនៅ​ឆ្នាំ​ក្រោយ ឬ​ក៏​ខ្ញុំ​បន្ត​លេង​រហូត​ដល់​វ័យ៤០​ឬ​៤១​ឆ្នាំ​ក៏​មិន​ដឹង។”

“ខ្ញុំ​មិន​ដឹង​ទេ ​តែ​អ្វី​ដែល​ខ្ញុំតែងតែងនិយាយ ​គឺ​ខ្ញុំ​រីករាយជាមួយ​អ្វី​ដែល​ខ្ញុំ​កំពុងធ្វើនោះ​ពេល​នេះ។ កាដូដ៏​អស្ចារ្យ​បំផុត​របស់​ខ្ញុំ​គឺ​រីករាយ​ជាមួយ​វា”៕

Loading...