ការពិត! មុនផ្ទេរទៅអាល្លឺម៉ង់ Coutinho ពិតជាចង់ត្រឡប់មក Liverpool វិញប្រាកដមែន

ខ្សែប្រយុទ្ធប្រេស៊ីល Philippe Coutinho បានធ្វើការផ្ទេរទៅកាន់ FC Bayern Munich គួរឲ្យភ្ញាក់ផ្អើលក្នុងនាមជាកីឡាករខ្ចីជើងមួយរដូវកាល និងមានជម្រើសទិញផ្តាច់រដូវកាលបន្ទាប់។

ចាប់តាំងពីផ្ទេរចេញពី Liverpool មកដល់ទឹកដី Camp Nou ខ្សែប្រយុទ្ធវ័យ២៧ឆ្នាំខាងលើ ហាក់ដូចជាពុំសូវទទួលផលវិជ្ជមានក្នុងអាជីពខ្លួនឡើយ ជាហេតុនាំឲ្យរូបគេសម្រេចចិត្តចាកចេញទៅស្វែរករកទ្រនំថ្មី។ ហើយបើយោងទៅតាមប្រភពពី Metro UK បង្ហាញថា Philippe Coutinho ពិតជាឯកភាពជាមួយភ្នាក់ងាររបស់ខ្លួនក្នុងការវិលត្រឡប់ទៅទឹកដី Anfield វិញប្រកាដមែន ប៉ុន្តែគួរឲ្យសោកស្តាយនោះគឺខាងក្លឹបរបស់លោក Jurgen Klopp បែរជាមិនឯកភាពយកទៅវិញ ដោយសម្អាងលើហេតុផលត្រូវចំណាយការបង់ប្រាក់ថ្លៃពេករបស់ FC Barcelona ។

បច្ចុប្បន្នទៅដល់ទឹកដីប្រទេសអាល្លឺម៉ង់ ក្នុងនាមជាកីឡាករខ្ចីជើងមួយរដូវកាល FC Bayern Munich បានចំណាយថវិកា ៨.៥លានអឺរ៉ូ ផ្តល់ទៅ FC Barcelona ព្រមទាំងមានជម្រើសទិញផ្តាច់១២០លានអឺរ៉ូ នារដូវកាលបន្ទាប់ផងដែរ៕

 

 

Loading...