ត្រួសៗព័ត៌មានដោះដូរកីឡាករល្បីៗសម្រាប់​ថ្ងៃ​នេះ៖ Real បង្វែររ៉ាដាមករក Bruno Fernandez, Man Utd……

សារព័ត៌មាន VEHA MEDIA នឹង​សង្ខេប​ព័ត៌មានដោះដូរកីឡាករ​ល្បី​ៗ​ប្រចាំ​តំបន់​អឺរ៉ុប​ដែល​កើត​ឡើង​នៅ​ថ្ងៃ​ទី​២១​ខែសីហាឆ្នាំ​២០១៩​នេះ​ដោយ​មាន​មក​ពី​ក្របខ័ណ្ឌ Premier League, Laliga, Serie A, Bundesligaជា​ដើម។

Ousmane Dembele គ្មានគម្រោងចេញ​ពី Barcelona នោះ​ទេ!!!!

-ភ្នាក់ងាររបស់ Ousmane Dembele បាន​បញ្ជាក់ថា កីឡាកររបស់​គាត់នឹង​បន្ត​នៅ Barcelona ទោះ​បី​ជា​មាន​ព័ត៌មាន​ថា​មាន​ក្លិប​អឺរ៉ុប​ធំ​ៗមួយចំនួន​ដាក់​សំណើ​មក​ក៏​ដោយ។​

បើ​តាម​ប្រភព កាសែតបារាំង  L’Equipe , កីឡាករវ័យ​២២ឆ្នាំ​ហាក់​ពិបាក​ក្នុង​ការ​អភិវឌ្ឍន៍ខ្លួន​ក្លាយ​ជា​កីឡាករ​សំខាន់​នៅ Barca ដោយ​សារ​របួស​ញឹកញាប់​ហើយ​អាកប្បកិរិយារបស់​គេ​ធ្វើ​ឲ្យ​មិត្តរួម​ក្រុមនិង​មន្ត្រី​របស់​ក្លិប​មិន​ពេញ​ផង​ដែរ។ តែ​យ៉ាងណា! ភ្នាក់ងារ​របស់​កីឡាករ​បារាំង​រូបនេះ​ថា​៖”​គាត់​គ្មាន​គម្រោង​ចាក​ចេញ​ពី Barcelona នៅ​ពេល​នេះ​ទេ”។

PSG ផ្ដល់​ជម្រើស​ពី​រឲ្យ​ Barcelona ពិចារណា​ បើ​ចង់​បាន Neymar ពិត​មែន!!

តាម​ប្រភព Mundo Deportivo, PSG បាន​ស្នើរតម្លៃ​ខ្លួន​ Neymar ពី​ Barcelona ២៧៧លាន​ដុល្លារ €250m (£228.5m/$277.3m)សម្រាប់​តម្លៃលក់​ចេញ​ហើយ បើ​ចង់​បាន​ថោក​ជាង​នេះ​ Barcelona អាច​បង់​តែ​១០០លាន​អឺរ៉ូ​ប៉ុណ្ណោះ​ដោយ​បូក​ជាមួយ កីឡាករ​ម្នាក់​រវាង​ Ousmane Dembele និង Nelson Semedo។

ជម្រើស​ទាំង​នេះ​ពី​នេះ​គឺ​ PSG ចង់​ឲ្យ​ Barcelona ពិចារណា​ថា​តើ​ត្រូវជ្រើសរើស​យក​មួយណា ប៉ុន្តែ​គេ​ដឹង​ថា​គ្មាន​កីឡាករ​ណាម្នាក់​របស់ ក្រុម​អ្នក​មាន​បុណ្យ​ចង់​មាន​ខ្លួន​ចូល​ក្នុង​កិច្ចព្រមព្រៀង​នេះ​ឡើយ។

កីឡាករទាំងពីរ​នាក់​មាន​ឈ្មោះ​ក្នុង​បញ្ជី​វ៉ៃចេញ​របស់​Barca ជា​យូរ​មក​ហើយ​ពិសេស​មាន​ព័ត៌មាន​ជាប់​ទាក់ទង​ជាមួយ​នឹង​ការ​ផ្ទេរ​ទៅ​ក្លិប​បារាំងខាងលើ។

Liverpool ចាប់​អារម្មណ៍​អ្នក​ចាំទី Michel Vorm

តាម​ប្រភព Guardian, Liverpool កំពុង​សម្លឹង​ឃើញ​ក្នុង​ការ​ផ្ទេរ​យក Michel Vorm ដើម្បី​មក​ជួយដោះស្រាយបញ្ហាអ្នក​ចាំ​ទី។ លោក Jurgen Klopp ត្រូវបាន​គេ​រាយការណ៍ថា កំពុង​ស្វែងរក​អ្នក​ចាំ​ទី​បន្ថែម​ទៀត បន្ទាប់​ពី Adrian បង្កើតកំហុស​ក្នុង​ការ​ប្រកួត​ដែល Liverpool ឈ្នះ Southampton ២​ទល់​១។ ខណៈ​ដែល​អ្នក​ចាំ​ទី​ដៃ​ទី​មួយ Alisson នៅ​របួស​មិន​ទាន់​ជា​នៅ​ឡើយគឺ​រហូតដល់​ទៅ​៦​អាទិត្យ​ឯណោះ។

Vorm មាន​វ័យ​៣៥​ឆ្នាំ​ទៅ​ហើយ​ត្រូវ​បាន​ក្លិប Spurs ដោះ​លែង​ក្នុង​រដូវ​កាល​នេះ​ហើយ​រូប​គេ​អាច​នឹង​ចូល​លេង​ក្នុង​ជម្រើស​១១នាក់​ភ្លាមៗ​ប្រសិន​បើ​រូប​គេ​ចូល​រួម​ជាមួយ Liverpool នៅ​ខែ​នេះ។

Real Madrid បង្វែររ៉ាដាមក​ Buno Fernandez ក្រោយ​បរាជ័យ​លើ​ Paul Pogba

តាម​ប្រភព A Bola, Real Madrid កំពុង​តែ​បង្វែរ​ចំណាប់​អារម្មណ៍​មក​ប្រមាញ់ខ្សែ​បម្រើ Sporting SP កីឡាករ Bruno Fernandez។​កីឡាករ​ជម្រើសជាតិ​ព័រទុយហ្គាល់​មាន​ព័ត៌មានជាប់​ទាក់ទង​ជាមួយ​នឹង​ការ​ផ្ទេរ​ទៅ​លេង​នៅ Man Utd​ហើយ​និង​ Spurs ប៉ុន្តែ​គ្មាន​កិច្ចព្រមព្រៀង​ណាមួយបាន​កើត​ឡើង រហូត​ដល់​ទីផ្សារ​ដោះដូរនៅ Premier League ត្រូវបិទ។

ការ​បង្វែរចំណាប់អារម្មណ៍​នេះ​បន្ទាប់​ពី​ ស្ដេច​ស បរាជ័យក្នុង​ការ​ចុះ​កុងត្រា​យក Pogba​ពី ​Man Utd, Donny Van de Beek ពី​ក្លិប Ajax និង​ Christian Eriksen ពី Spurs។

 

 

Loading...