ចិន ចេញបញ្ជីឈ្មោះជំរុះ World Cup រួមមានកីឡាករកូនកាត់ និងកីឡាករប្រេស៊ីលទើបចូលសញ្ជាតិថ្មីផងដែរ

ជម្រើសជាតិចិន បានចេញបញ្ជីឈ្មោះកីឡាករបឋមចំនួន៣៥​នាក់ មកប្រមូលផ្តុំហ្វឹកហាត់ត្រៀមយុទ្ធនាការជំរុះ FIFA World Cup ឆ្នាំ២០២២ ព្រមទាំង AFC Asia Cup ឆ្នាំ២០២៣ ផងដែរ។

ក្រោមការដឹកនាំរបស់លោក Marcello Lippi ក្រុមរហ្សនាមយក្សអាស៊ីមួយនេះ បានកោះហៅកីឡាករបឋមចំនួន៣៥នាក់មកសិន តែនឹងត្រូវកាត់ចេញនាពេលប្រកួតផ្លូវការមកដល់។ ក្នុងនោះគេបានសង្កេតឃើញថា កីឡាករដើមកំណើតចិនតែម្តង ដែលធ្លាប់មានវត្តមាននៅក្នុងក្រុមជម្រើសជាតិពួកគេ ពុំត្រូវមានឈ្មោះនោះទេដូចជា Gao Lin,  Feng Xiaoting, Yu Dabao… ជាដើម ប៉ុន្តែជំនួសមកវិញដោយកីឡាករទើបផ្តល់សញ្ជាតិថ្មី ដែលមានដើមកំណើតប្រេស៊ីលសុទ្ធសាធ Elkeson និងកីឡាករអតីតយុវជនថ្នាល់ក្លឹប Arsenal ពោលដែលមានឪពុកជាជនជាតិអង់គ្លេស ម្តាយជនជាតិចិន Nico Yennaris ជំនួសវិញ។

បញ្ជាក់ផងថា ចិន ស្ថិតនៅក្នុងពូល A ជាមួយកោះម៉ាឌីវ កោះហ្គាម ស៊ីរី និងហ្វីលីពីន។

ខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករបឋមទាំង៣៥នាក់៖ 

Wu Lei (Espanyol), Liao Junjian (Wuhan Zall), Yang Fan (Tianjin TEDA), Feng Jing (Chongqing Dangdai Lifan FC), Han Xuan (Henan Jianye), Li Shuai (Dalian Yifang), Zhang Lu, Yang Xu, Yao Junsheng (all Tianjin Tianhai), Zhu Chenjie (Shanghai Shenhua), Tao Qianglong, Wang Qiuming (both Hebei China Fortune), Xie Pengfei, Abduhamit Abdugheni, Wu Xi (all Jiangsu Suning), Wang Ziming, Zhang Xizhe, Nico Yennaris, Chi Zhongguo, Li Lei, Wang Gang, Zou Dehai (all Beijing Guoan), Wang Dalei, Hao Junmin (both Shandong Luneng), Yang Liyu, Wei Shihao, Gao Zhunyi, Xu Xin, Huang Bowen, Elkeson, Zhang Linpeng, Zheng Zhi (all Guangzhou Evergrande), Yan Junling, He Guan, Shi Ke (Shanghai SIPG) 

Loading...