បាល់ទាត់

Jadon Sancho បង្កើតកំណត់​ត្រា​មួយ​ក្នុងប្រវត្តិសាស្រ្ត Bundeliga ក្រោយ​ស៊ុត​១ បញ្ជូន​១ ឲ្យ Dortmund ឈ្នះ Cologne

Jadon Sancho បាន​បង្កើត​កំណត់​ត្រា​មួយ​ក្នុង​ប្រវត្តិសាស្រ្ត Bundesliga ខណៈ​ដែល​រូប​គេ​ជា​តួរសំខាន់​ជួយឲ្យ Botussia Dortmund ឈ្នះ​ក្លិប Cologne ៣​ទល់​១​ដែល​រូប​គេ​ស៊ុត​មួយ​និង​បញ្ជូន​មួយ​ក្នុង​ចំណោម​៣​គ្រាប់​នោះ។

នេះ​គឺ​ជា​គ្រាប់​បាល់​ទី​១៥​របស់គេ​ក្នុង​ក្របខណ្ឌ Bundesliga ខណៈ​អតីត​កីឡាករ​ប្រមដោយ​ទេពកោលស្យបានក្លាយ​ជា​កីឡាករវ័យ​ក្មេង​បំផុត​ក្នុងប្រវត្តិសាស្រ្តលីគ​កំពូល​អាល្លឺម៉ង់​ដែល​រក​បាន​១៥​គ្រាប់​ត្រឹម​វ័យ​១៩​ឆ្នាំប៉ុណ្ណោះ។

កំណត់​ត្រា​របស់​កីឡាករជម្រើសជាតិ​អង់គ្លេស​រូបនេះ​គឺ​បំបែក​កំណត់​ត្រា​ចាស់​កីឡាករ Horst Koppel ដែល​ធ្វើ់បាន​កាល​ពី​ឆ្នាំ​១៩៦០ ខណៈ​អតីតកីឡាករ​ម្នាក់​នោះ​លេង​ដល់​ទៅ​២​ក្លិប​គឺ Stuttgart និង Borussia Monchengladbach ដែល​កាល​នោះ​ស្ថិត​ក្នុង​ប្រទេស​អាល្លឺម៉ង់ខាងលិច។

Sancho ត្រូវ​បាន​គេ​រាយការណ៍​ថា​នឹង​ត្រៀម​បន្ត​កុងត្រាថ្មី​ជាមួយ Dortmund ដោយ​ក្លិប​មួយ​នេះ​គ្រោង​ផ្ដល់​ប្រាក់​ឈ្នួល២១ម៉ឺនផោន​ក្នុង​មួយ​អាទិត្យ តែ​យ៉ាងណា! កីឡាករ​វ័យ១៩​ឆ្នាំ​មាន​ទំនាក់ទំនងផ្ទេរ​មក​លេង​នៅ Manchester United។

ជ័យជម្នះ​របស់​ក្រុម Dortmund បាន​ធ្វើ​ឲ្យ​ពួក​គេ​ឡើង​ឈរ​កំពូល​តារាង​ក្រោយ​ឈ្នះ​ទាំង​២​ប្រកួត ខណៈ​ដែល​ក្រុម​ការពារដំណែង​ជើង​ឯក Bayern Munich រក​ទើប​បាន​មួយ​ពិន្ទុ​ប៉ុណ្ណោះហើយ​យប់​នេះ​ត្រូវ​ជួប​ក្រុម​ខ្លាំង​គ្រាន់​បើ Schalke ផង​ដែរ៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628