កីឡាជាតិ

កីឡាករសញ្ជាតិជប៉ុនលេងនៅកម្ពុជាមុនគេ តាំងពីឆ្នាំ២០១១ Ota ផ្លាស់ទៅលេងលីគកំពូលតៃវ៉ាន់

កីឡាករលេងក្នុងតំណែងខ្សែបម្រើ Takahito Ota ដែលមានសញ្ជាតិជប៉ុន ធ្លាប់ប្រឡូកក្នុងវិស័យបាល់ទាត់កម្ពុជារាប់ឆ្នាំ ពេលនេះបានប្រកាសផ្លាស់ទៅលេងនៅលីគកំពូលតៃវ៉ាន់។

ក្រោយចំណាយពេលនៅប្រទេសកម្ពុជាជិត១០ឆ្នាំ កីឡាករខាងលើបានប្រកាសជាផ្លូវការនៅក្នុងគណនីបណ្តាញសង្គមរបស់គាត់ថា នឹងចាកចេញពីប្រទេសយើងទៅចូលរួមក្លឹប Taipei Red Lions ដែលជាសមាជិកនៃលីគកំពូលតៃវ៉ាន់។

បញ្ជាក់ផងថា កីឡាករខាងគឺជាកីឡាករសញ្ជាតិជប៉ុន ឈានជើងមកប្រឡូកក្នុងវិស័យបាល់ទាត់កម្ពុជាមុនគេបង្អស់ ពោលគឺតាំងពីជើងទី២ នៃរដូវកាល២០១១ ដែលឆ្នាំនោះដដែលលោកក៏បានរួមចំណែកជួយឲ្យ ក្លឹបភ្នំពេញក្រោន គ្រងជើងឯកលីគកំពូលកម្ពុជាផងដែរ។

ចាប់តាំងពីគ្រានោះទល់បច្ចុប្បន្ន Takahito Ota បានធ្លាប់លេងឲ្យក្លឹបជាច្រើននៅលីគកំពូលកម្ពុជាដូចជា ភ្នំពេញក្រោន ក្រសួងការពារជាតិ អគ្គស្នងការដ្ឋាននគរបាលជាតិ ស៊ីម៉ាក វេស្ទើនភ្នំពេញ បៀលប្រាយយូណាយធីត និងចុងក្រោយបង្អស់រដូវកាលនេះលេងឲ្យ គិរីវង់សុខសែនជ័យ៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628