ក្តៅៗ Neymar បាត់ឈ្មោះចេញពីបញ្ជីរបស់ PSG ក្នុងការប្រកួតរាត្រីព្រឹកស្អែកនេះ

កីឡាករប្រេស៊ីល Neymar Jr ពុំត្រូវបានដាក់បញ្ចូលក្នុងបញ្ជីប្រកួតប្រចាំសប្តាហ៍ទី៣ នៃលីគកំពូលបារាំង រាត្រីព្រឹកស្អែកនេះទេ។

ខណៈពេលដែលកំពុងព័ត៌មានក្តៅពីការវិលត្រឡប់ទៅកាន់អតីតក្លឹបខ្លួនវិញនៅអេស្ប៉ាញនោះគឺ FC Barcelona ពេលនេះស្រាប់តែនៅក្នុងបញ្ជីឈ្មោះប្រកួតប្រចាំសប្តាហ៍ទី៣ នៅក្របខណ្ឌ Ligue 1 ស្អែកព្រឹកនេះ ក៏ស្រាប់តែបាត់ឈ្មោះរបស់កំពូលខ្សែប្រយុទ្ធខាងលើផងដែរ។

គួរឲ្យដឹងថាមួយរយៈនេះ Neymar Jr ស្ថិតនៅក្នុងមន្ទិលសង្ស័យមួយដែលរូបគាត់អាចនឹងត្រឡប់ទៅបង្ហាញសមត្ថភាពនៅប្រទេសអេស្ប៉ាញវិញ ដោយអាចជាក្លឹបចាស់ FC Barcelona ឬក្លឹបគូប្រជែង Real Madrid ។

Paris Saint-Germain នឹងត្រូវតទល់ជាមួយ Toulouse នាព្រឹកស្អែកនេះវេលាម៉ោង២ៈ០០ព្រឹក៕

ខាងក្រោមជាបញ្ជីឈ្មោះកីឡាកររបស់ PSG ក្នុងការប្រកួតព្រឹកស្អែកនេះ៖

Loading...