លាក់ជើងទេដឹង? ឥណ្ឌូនេស៊ី លេងមិត្តភាពចាញ់ក្លឹបលីគទី៣ ប្រទេសខ្លួន ក្នុងលទ្ធផល៤ទល់០

ជម្រើសជាតិឥណ្ឌូនេស៊ី បានលេងមិត្តភាពចាញ់ក្លឹបមកពីលីគលំដាប់ទី៣ នៃប្រទេសរបស់ខ្លួនដោយលទ្ធផល៤ទល់០ ក្នុងការប្រកួតសមជើងត្រៀមជម្រុះ FIFA World Cup ២០២២ មកដល់។

ឥណ្ឌូនេស៊ី បានកោះហៅកីឡាករខ្លួនសរុប២៤រូប មកប្រមូលផ្តុំហ្វឹកហាត់ដើម្បីត្រៀមប្រកួតផ្លូវការក្នុងវគ្គជម្រុះ FIFA World Cup ២០២២ និង AFC Asia Cup ២០២៣ ក្នុងជុំទី២ ថ្នាក់តំបន់អាស៊ី។

ក្រោមការដឹកនាំរបស់លោក Simon McMenemy សម្រាប់ប្រកួតមិត្តភាពសាកជើងដំបូងបំផុតកាលពីម្សិលមិញនេះ បានធ្វើការប្រកួតតទល់ជាមួយក្លឹប Persika Karawang ដែលលេងនៅក្របខណ្ឌលីគលំដាប់ទី៣ ប្រទេសឥណ្ឌូនេស៊ី ដោយលទ្ធផល ៤ទល់០ ឯណោះ។

គួរឲ្យដឹងថា ឥណ្ឌូនេស៊ី ស្ថិតនៅក្នុងពូល G ជាមួយ អារ៉ាប់រួម ថៃ វៀតណាម និងម៉ាឡេស៊ី៕

Loading...