ជម្រុះ World Cup មុនប៉ះកម្ពុជា៖ គ្រូហុងកុង ថាគិតពីលទ្ធផល ជាជាងគិតពីការអភិវឌ្ឍ

លោក Mixu Paatelainen គ្រូបង្គោលជម្រើសជាតិហុងកុង ថានឹងជ្រើសរើសកីឡាករមានបទពិសោធន៍ជោគជាំ ពោលគឺត្រៀមក្រុមខ្លាំងមកតទល់កម្ពុជា និងអឺរ៉ង់ ក្នុងជំនួបបើកឆាកវគ្គជម្រុះ FIFA World Cup ២០២២ និងជម្រុះ AFC Asia Cup ២០២៣ ។

បុរសជនជាតិហ្វ្រាំងឡង់ វ័យ៥២ឆ្នាំខាងលើបានថ្លែងថា៖

៉ ដំបូងយើងគឺសិក្សា រៀបចំក្រុមមួយឲ្យបានល្អក្នុងនាមជាក្រុមជម្រើសជាតិ។ បើសួរថា តើគិតពីការអភិវឌ្ឍ ឬមួយលទ្ធផល? ក្នុងកាលៈទេសៈនេះ សម្រាប់ខ្ញុំគឺគិតពីលទ្ធផលជាមុន។ សម្រាប់២ប្រកួតដំបូងក្នុងវគ្គជម្រុះនេះ ខ្ញុំនឹងជ្រើសរើសកីឡាករដែលមានបទពិសោធន៍គ្រប់គ្រាន់ ព្រោះពួកយើងស្ថិតនៅក្នុងពូលពិបាក។   ៉

យ៉ាងណារូបលោកក៏បានបញ្ជាក់ទៀតថា សម្រាប់ទ្វារក្រុមជម្រើសជាតិហុងកុង ក៏នៅតែត្រូវការជ្រើសរើសយុវជនដដែលនាពេលខាងមុខ ប៉ុន្តែពេលនេះរូបគាត់បានផ្តោតលើលទ្ធផលសម្រាប់២ប្រកួតដំបូងជាមុនសិន ដើម្បីជាទុនក្នុងការសន្សំពិន្ទុសម្រាប់ប្រកួតក្រោយៗ ទៀត។

គួរបញ្ជាក់ថា ហុងកុង នឹងធ្វើដំណើរមកប្រទេសកម្ពុជា ជួបជម្រើសជាតិគោព្រៃកម្ពុជាយើង នៅថ្ងៃទី០៥ ខែក្រោយនេះ និងបន្តទៅបើកទ្វារកីឡដ្ឋានខ្លួនទទួលស្វាគមន៍ជម្រើសជាតិអឺរ៉ង់ នៅថ្ងៃទី១០ ខែឆ្នាំដដែល៕

Loading...