បាល់ទាត់

Kevind de Bruyne បំបែកកំណត់ត្រាមួយនៅ Premier League បន្ទាប់ពីលេងទល់ Bournemouth

ខ្សែបម្រើវ័យ២៨ឆ្នាំ Kevin de Bruyne ទីបំផុតបានបំបែកកំណត់ត្រាម៉្យាងនៅក្របខណ្ឌ Premier League ក្រោយពីជួយឲ្យ Manchester City យកឈ្នះលើ Bournemouth ក្នុងលទ្ធផល ៣ទល់១ ក្នុងការប្រកួតប្រចាំសប្តាហ៍ចុងក្រោយនេះ។

ការបញ្ជូនបាល់ (Assist) ឲ្យមិត្តរួមក្រុម Sergio Agüero ក្នុងគ្រាប់បើកឆាកនាទី១៥ នោះតាមស្ថិតិកីឡាករប៊ែលហ្ស៊ិកខាងលើរកបានការបញ្ជូននេះសរុប៥០ដងមកហើយ។ ចំនួននេះគឺជាចំនួនកំណត់ត្រា សម្រាប់អ្នករកបញ្ជូនបាល់បាន៥០ដងលឿនជាងគេ បើគិតតាមការបង្ហាញខ្លួនសរុបនោះ ពោលគឺរូបគេបង្ហាញខ្លួនត្រឹមតែ១២៣ដងប៉ុណ្ណោះ ខណៈតំណែងលេខ២ត្រូវបានធ្លាក់ទៅលើ Mesut Özil ទៅវិញដែលរកបាន៥០ដងនៃការបញ្ជូនដូចគ្នា តែក្នុងការបង្ហាញខ្លួនដល់ទៅ១៤១ដង។

ខាងក្រោមជាតួរលេខអ្នករកបាន៥០ដងនៃការបញ្ជូន (Assist) ដល់មិត្តរួមក្រុមគិតតាមការបង្ហាញខ្លួនតិចជាងគេទាំង៥រូប៖

១. Kevin De Bruyne – ១២៣ដង
២. Mesut Özil – ១៤១ដង
៣. Eric Cantona – ១៤៣ដង
៤. Dennis Bergkamp – ១៤៦ដង
៥. Cesc Fábregas – ១៦៥ដង ៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628