អ្នកចាំទីជម្រើសជាតិក្រូអាតម្នាក់ ជាគោលដៅរបស់ Man Utd ត្រៀមយកជំនួស De Gea

ក្លឹបបិសាចក្រហម Manchester United មើលទៅហាក់ដូចជាពុំទាន់អាចសម្រួលចិត្តអ្នកចាំទីខ្លួនបច្ចុប្បន្ន David De Gea ឲ្យច្បាស់លាស់ជាមួយខ្លួនច្បាស់លាស់នៅឡើយទេ ទន្ទឹមនឹងនេះផងដែរក្លឹបក៏កំពុងសម្លឹងឃើញអ្នកចាំទី Dominik Livakovic ផងដែរ។

ប្រភពពី Express News បានបង្ហាញថាក្លឹបម្ចាស់កីឡដ្ឋាន Old Trafford ខាងលើកំពុងមានចេតនាចាប់អារម្មណ៍លើអ្នកចាំទីជម្រើសជាតិក្រូអាត Dominik Livakovic ដែលអាចទិញនាពេលខាងមុខដើម្បីត្រៀមយកមកជំនួសតំណែងរបស់អ្នកចាំទីអេស្ប៉ាញខ្លួន។

អ្នកចាំទីវ័យ២៤ឆ្នាំរូបនេះ បច្ចុប្បន្នកំពុងលេងឲ្យក្លឹប GNK Dinamo Zagerb ខណៈរដូវកាលមុននេះជួយឲ្យក្លឹប​នេះលើកពានរង្វាន់លីគកំពូលក្នុងស្រុក២រដូវកាលជាប់គ្នាមកហើយ។ កាលពីដើមរដូវកាលរូបគេ ក៏ត្រូវបាន Liverpool ធ្វើការទាក់ទងម្តងរួចមករួមផង។

ប្រសិនបើអ្នកចាំទីអេស្ប៉ាញ David De Gea ពិតជាពុំចុះកិច្ចសន្យាថ្មីស្នាក់នៅបន្តលើទឹកដី Old Trafford ពិតមែន កីឡាករវ័យ២៤ឆ្នាំខាងលើគឺជាគោលដៅទី១ របស់ក្លឹប Manchester United ។ បើតាមការប៉ានស្មានរបស់ The Sun កីឡាករ Dominik Livakovic អាចមានតម្លៃខ្លួនចន្លោះពី១៥លានផោន ទៅ២០លានផោន៕

Loading...