វិសាខា ចាយលុយធំយក ឆេង ម៉េង និង សារី ម៉ាត់ណូរ៉ូទីន ពីណាហ្គាវ៉ើល

ឆេង ម៉េង និង សារី ម៉ាត់ណូរ៉ូទីន ត្រូវបានក្លិបបាល់ទាត់វិសាខាប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើល ថាជាសមាជិកថ្មីរបស់ខ្លួន ដែលទើបផ្ទេរមកពីក្លិបអ្នកមាន ណាហ្គាវ៉ើល នាថ្ងៃទី០១ ខែវិច្ឋិកា ឆ្នាំ២០១៨នេះ។

អ្នកទាំង២ជាកីឡាករវ័យក្មេងដែលជាប់ជម្រើសដំបូងស្ទើរគ្រប់ប្រកួត ហើយនឹងត្រូវកោះហៅចូលជម្រើសជាតិញឹកញយ។ ការផ្ទេរនេះត្រូវបានគេទម្លាយថា វិសាខា ត្រូវចំណាយច្រើន ត្បិតពួកគេស្ថិតក្នុងចំណោមកីឡាករមានប្រាក់ខែខ្ពស់ស្រាប់ទៅហើយ។

 

នេះជាការប្រកាសដំបូងរបស់ក្លិបមានមូលដ្ឋាននៅហ្គ្រេនភ្នំពេញ ខណៈសមាជិក៣រូបបន្តទៀតអាចជា ស៊ិន កក្កដា, អ៊ិន សូដេវីដ និង អ៊ុក សុវណ្ណ។

Loading...