កីឡាជាតិ

Ronaldo ​ថា Messi ​ប្រហែល​មិន​ជាប់​ឈ្មោះ​ដណ្ដើម​ពាន Ballon d’Or ​ទេ

Cristiano Ronaldo ​បាន​បញ្ជាក់​ថា​ខ្លួន​នៅ​តែ​ជា​បេក្ខភាព​ប្រជែង​យក​ពាន Ballon d’Or ​ដដែល ​​ប៉ុន្តែ​សម្រាប់ Messi ​វិញ ​មិន​ច្បាស់​ថា​ជាប់​ឈ្មោះ​ឬ​អត់​ទេ​នៅ​រដូវ​កាល​នេះ។

Ronaldo ​ជឿ​ជាក់​ថា​ខ្លួន​​ឯង ​មាន​សង្ឃឹម​ក្នុង​ការ​ឈ្នះ Ballon d’Or ​ជា​លើក​ទី​៦​របស់​ខ្លួន​នា​រដូវ​កាល​នេះ។ បើ​ទោះ​ជា​មាន​ការ​ប្រជែង​ច្រើន​ក្ដី ប៉ុន្តែ​កីឡាករ Juventus ​ហាក់​ដូចជា​សង្ឃឹម​ខ្ពស់ ​និង​ជឿ​ជាក់ ​ក្រោយ​ពី​រក​គ្រាប់​បាល់​បាន​ច្រើន និង​ជួយ​ក្រុម​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​បាន​៣​ឆ្នាំ​ជាប់​គ្នា ​កាល​នៅ Real Madrid ​។

ដោយ​ឡែក​ដៃ​គូ​ប្រជែង​រាល់​ឆ្នាំ Messi ​វិញ ត្រូវ​បាន Ronaldo ​និយាយ​ថា​មិន​ច្បាស់​ថា​មាន​ឈ្មោះ​ឬ​ទៅ​ចូលរួម​ឬ​អត់​ទេ។ ការ​និយាយ​បែប​នេះ គឺ​លោក​ប្រហែល​ជា​គិត​ថា​ឆ្នាំ​នេះ Messi ​មិន​អាច​ឈ្នះ Ballon dOr ​បាន​ឡើយ។ សម្រាប់​ដៃ​គូ​ប្រជែង​ដែល Ronaldo ​គិត​ថា​ខ្លាំង​នៅ​ឆ្នាំ​នេះ​គឺ Salah, Modric, Griezmann, Varane ​និង Mbappe៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628