Buffon ​ថា​ឆ្នាំនេះ Barcelona ​មាន​ភាគរយ​ឈ្នះ UCL ​ច្រើន​ជាង​គេ

អ្នក​ចាំ​ទី Bufffon ​បាន​បញ្ជាក់​ថា​ក្លឹប​ដែល​មាន​ភាគរយ​ខ្ពស់​ជាង​គេ​ក្នុង​ការ​ឈ្នះ UEFA Champions League ​គឺ​ក្រុម FC Barcelona ​។

Buffon ​បាន​ផ្លាស់​មក​លេង​នៅ PSG ​ពី​ក្រុម Juventus ​កាល​ពី​រដូវ​ក្ដៅ​កន្លង​ទៅ ដើម្បី​ប្រជែង​យក​ពាន​ជា​ថ្មី​ម្ដង​ទៀត​ជាមួយ​ក្រុម​ខ្លាំង​នៅ​បារាំង។ យ៉ាងណាមិញ ​លោក​មិន​បាន​គិត​ថា PSG ​នេះ ​ជា​ក្រុម​ដែល​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​ឈ្នះ​ពាន​ទេ។ ផ្ទុយ​ទៅ​វិញ ក្រុម​ដែល​មាន​ភាគរយ​ខ្ពស់​នោះ​គឺ Barcelona ​ឯ​ណោះ។

វីរបរុស​របស់​អ៊ីតាលី​ខាង​លើ​សំអាង​លើ​ហេតុផល Barcelona ​មាន​កីឡាករ​ឆ្នើម​ៗ​ច្រើន ​និង​លេង​សហការ​គ្នា​បាន​ល្អ។ ” ពួកគេ​មាន Messi ​ដែល​ជា​កីឡាករ​ល្អ​ជាង​គេ​លើ​លោក ដូច្នេះ​ពួកគេ​តែងតែ​មាន​ភាគរយ​ខ្ពស់​ជា​និច្ច។ តែ​យ៉ាង​នេះ​ក្ដី ​Juventus ​ក៏​ជា​ក្រុម​មួយ​មិន​អាច​មើល​ស្រាល​បាន​ដែរ ព្រោះ​ពួកគេ​មាន​កីឡាករ Ronaldo ​ដែល​ជា​ម៉ាស៊ីន​រក​គ្រាប់​បាល់​នៅ UCL ”៕

Loading...