Floyd Mayweather នឹងត្រូវតតាំងជាមួយអ្នកប្រដាល់លំដាប់កំពូលជប៉ុន Tenshin Nasukawa នៅទឹកដីជប៉ុន នាថ្ងៃឆ្លងឆ្នាំសកលខាងមុខនេះ។
ការប្រកួតនេះ នឹងធ្វើឡើងនៅសង្វៀន Rizin របស់ជប៉ុន។ ដោយលោក Nobuyuki Sakakibara ដែលជាម្ចាស់សង្វៀនមួយនេះ បានប្រកាសនៅមុននេះបន្តិច ពីការប្រកួតដ៏ធំខាងលើ រវាង Floyd និង Tenshin ដែលនឹងធ្វើឡើងនៅថ្ងៃឆ្លងឆ្នាំ។ Tenshin ជាជើងខ្លាំងរបស់ជប៉ុន ដែលប្រកួត២៧ដងមិនទាន់ស្គាល់បរាជ័យម្ដងណាឡើយ។ តែទោះជាយ៉ាងនេះក្ដី គេមិនទាន់ប្រកាសជាផ្លូវការថាការប្រកួតនេះ ជាសាកលឬសេរីឡើយ។ ប៉ុន្តែ Tenshin នេះជាកីឡាករប្រដាល់សេរីម្នាក់ ដោយធ្លាប់ឈ្នះជើងខ្លាំងរបស់ថៃ Amnat Ruenroeng ថែមទៀតផង។
