ក្តៅៗ! ប្រាក់ សុវណ្ណពិសិដ្ឋ ទៅចូលរួមជាមួយក្លិបសូលទីឡូអង្គរ

ខ្សែបម្រើ ប្រាក់ សុវណ្ណពិសិដ្ឋ បានសម្រេចទៅចូលរួមជាមួយក្លិបមានមូលដ្ឋាននៅខេត្តសៀមរាប សូលទីឡូអង្គរ បន្ទាប់ពីបានចែកផ្លូវគ្នាជាមួយក្លិបព្រះខ័នរាជស្វាយរៀងរួចមក។

អតីតជម្រើសជាតិ U19 រូបនេះ ពុំសូវបានបង្ហាញខ្លួនឲ្យក្រុមលោក Conor Nestor ឡើយកាលពីរដូវកាលមុន ត្បិតទើបជាពីរបួសបាក់ឆ្អឹងដៃកាលពីឆ្នាំ២០១៦។

កូ​ន​ប្រុសលោក ប្រាក់ សុវណ្ណរ៉ា រូបនេះ ធ្លាប់ជួយជម្រើសជាតិ U19 កម្ពុជាឈ្នះមេដាយមាសកម្មវិធី Mekong Good Will Game នៅប្រទេសថៃ។

Loading...