បើកឆាកពាន AFF Futsal កម្ពុជា ចាញ់ ម៉ាឡេស៊ី ១០-០

ក្រុមបាល់ទាត់ជម្រើសជាតិក្នុងសាលកម្ពុជា បានចាញ់ក្រុមម៉ាឡេស៊ី ក្នុងជំនួបទី១ប្រចាំពាន AFF Futsal Championship ដោយលទ្ធផល ១០-០ នាថ្ងៃទី០៥ ខែវិច្ឋិកានេះ នៅប្រទេសឥណ្ឌូនេស៊ី។

គ្រាន់តែការប្រកួតចាប់ផ្តើម ម៉ាឡេស៊ី បានបង្ហាញពីកម្រិតខ្ពស់របស់ខ្លួន តាមរយៈការដាក់សម្ពាធជាបន្តបន្ទាប់មកក្រុមគោព្រៃ រហូតបំប៉ោងសំណាញ់ទី១០គ្រាប់ក្នុងការប្រកួតទាំង២វគ្គ។

ប្រកួតបន្ទាប់ កម្ពុជា នឹងប៉ះ មីយ៉ាន់ម៉ា នាថ្ងៃទី០៦ ខែវិច្ឋិកាស្អែកនេះ វេលាម៉ោង ១១:៣០ដូចគ្នា។

Loading...