Ancelotti ​សរសើរ Mbappe និង Neymar ​មិន​ដាច់​ពី​មាត់​សោះ ​មុន​ប៉ះ​គ្នា​នៅ UCL ​

លោក Carlo Ancelotti ​មើល​ឃើញ​យ៉ាង​ច្បាស់​ថា Mbappe និង Neymar ​គឺ​ជា​អ្នក​ជំនួស​តំណែង Ronaldo ​និង Messi ​នៅ​ថ្ងៃ​អនាគត។

អ្នក​ចាត់ការ​ក្រុម​ Napoli ​ខាង​លើ​នឹង​ត្រូវ​ដឹក​នាំ​ក្រុម​របស់​ខ្លួន​តតាំង​ ជាមួយ PSG ​នៅ​យប់​ថ្ងៃ​អង្គារ​ខាង​មុខ​នេះ​ហើយ ​ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ UEFA Champions League ​។ ​មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម ​អ្នក​ចាត់ការ​ដែល​ធ្លាប់​ដឹក​នាំ PSG ​បាន​២​ឆ្នាំ​ដែរ​នោះ ​និយាយ​ដូច្នេះ​ថា​៖“ខ្ញុំ​គិត​ថា Mbappe និង Neymar អាច​ជា​អ្នក​បន្ត​តំណែងពី Ronaldo និង Messi។ ប្រសិន Mbappe មិន​ឈ្នះ​ Ballon d’Or ​ឆ្នាំ​នេះ គេ​នឹង​ឈ្នះ​នៅ​ឆ្នាំ​បន្ត​បន្ទាប់​ដោយ​គ្មាន​បញ្ហា។ ពួកគាត់​ជា​កីឡាករ​កំពូល ​ហើយ​សមត្ថភាព​របស់​គាត់ គឺ​សម​នឹង​ជំនួស Ronaldo ​និង Messi ​ខ្លាំង​ណាស់”។

ពាន Ballon d’Or ​នៅ​ឆ្នាំ​នេះ អាច​នឹង​មាន​អ្នក​ឈ្នះ​ក្រៅ​ពី Ronaldo ​និង Messi ​ជាក់​ជា​មិន​ខាន។ ដោយ​ឡែក​បេក្ខភាព​សំខាន់​ៗ ​ដែល​អាច​ប្រជែង​ពាន​នេះ ក៏​ម្នាក់​គឺ​ជា Mbappe ​ផង​ដែរ អម​ជាមួយ Luka Modric ​និង Mohamed Salah ​៕

Loading...