BTV និង ETV ធ្វើការផ្សាយផ្ទាល់គ្រប់ការប្រកួតនៅ AFF Suzuki Cup

ស្ថានីយ៍ទូរទស្សន៍កីឡាឈានមុខ BTV, ETV នឹងធ្វើការផ្សាយផ្ទាល់គ្រប់ការប្រកួត ទោះមិនមែនក្រុមកម្ពុជា ក្នុងព្រឹត្តិការណ៍ AFF Suzuki Cup ឆ្នាំ២០១៨។

តាមផេករបស់ BTV បានបង្ហោះថា ថ្ងៃបើកឆាក BTV នឹងផ្សាយផ្ទាល់ជំនួបរវាងកម្ពុជានិងម៉ាឡេស៊ី ខណៈ១ម៉ោងក្រោយមក ETV នឹងផ្សាយផ្ទាល់ជំនួបរវាង ឡាវ និង វៀតណាម។

ព្រឹត្តិការណ៍ AFF Suzuki Cup មានក្រុម១០ចូលរួម ដោយចែកជា២ពូល ធ្វើការប្រកួតពីថ្ងៃទី០៨ ខែវិច្ឆិកា ដល់ថ្ងៃទី១៥ ខែធ្នូខាងមុខ។

Loading...