កីឡាជាតិ

កប់ក្តោង! វ៉ូវីណាមកម្ពុជា ដណ្តើមបានមេដាយ៣៦គ្រឿងនៅឥណ្ឌូនេស៊ី

ក្រុមអត្តពលិកវ៉ូវីណាមកម្ពុជា ប្រមូលបានមេដាយ៣៦គ្រឿងមានមាស១១ ប្រាក់១១ និងសំរឹទ្ធិ១៤ ពីការប្រកួតជើងឯកអាស៊ីលើកទី៤ នៅប្រទេសឥណ្ឌូនេស៊ី។

នេះជាមេដាយដ៏ច្រើន ខណៈកម្ពុជាទើបតែចូលរួមជាលើកដំបូង។ សរុបតួរលេខនេះ កម្ពុជា បានឈរលេខ២ក្នុងការប្រកួតនេះ ខណៈម្ចាស់ក្បាច់គុនវៀតណាមបន្តកាន់កាប់កំពូលតារាង។

ក្រុមអត្តពលិក នឹងធ្វើមាតុភូមិនិវត្តមកកម្ពុជាវិញនៅថ្ងៃទី០៧ ខែវិច្ឆិកាស្អែកនេះ។

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628