គ្រូបង្វឹក Juventus ​ច្បាស់​១០០% ​ថា Ronaldo ​នឹង​ស៊ុត​ចូល​យប់​នេះ

លោក Massimiliano Allegri ​អ្នក​ចាត់ការ​ក្រុម ​Juventus ​បាន​និយាយ​ចេញ​ពី​ចិត្ត​ថា Cristiano Ronaldo នឹង​អាច​រក​គ្រាប់​បាល់​បាន​ទល់​នឹង​​អតីត​ក្លឹប​ចាស់ Manchester United ​នៅ​​យប់​នេះ។

Juventus និង Man Utd ត្រូវ​ជួប​គ្នា​ម្ដង​ទៀត​នៅ​យប់​នេះ​នា​ទីក្រុង Turin ប្រទេស​អ៊ីតាលី​សម្រាប់​ការ​ប្រកួត​ទី​៤​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ពូល H។ Ronaldo មិន​ទាន់​រក​​បើក​គណនី​រក​គ្រាប់​បាល់​ឲ្យ​ Juventus បាន​នៅ​ឡើយ​ទេ​នៅ UCL តែ​ធ្លាប់​ត្រូវ​បាន​កាត​ក្រហម​បណ្ដេញ​ចេញ​ពេល​ប៉ះ​ Valencia ​ម្ដង​មក​ហើយ។ យ៉ាងណាមិញ ​នៅ​រាត្រី​នេះ​អតីត​កីឡាករ Real Madrid ​ខាង​លើ ​នឹង​មាន​វត្តមាន​លេង​វិញ​ហើយ ថែម​ទាំង​ត្រូវ​បាន​គេ​ជឿ​ថា​អាច​រក​គ្រាប់​បាល់​បាន​ថែម​ទៀត​ផង។

លោក Massimiliano Allegri ​អ្នក​ចាត់ការ​ក្រុម ​Juventus ​បាន​និយាយ​ចំពោះ​រឿង​ខាង​លើ​ដែរ​ថា ៖ Ronaldo នឹង​ទាត់​បញ្ចូល​ទី​នៅ​ថ្ងៃ​ពុធ​នេះ។ គេ​មិន​បាន​លេង​ប្រកួត​ទី​១​និង​ទី​២ គេ​លេង​បាន​​លេង​តែ​មួយ​ប្រកួត​ប៉ុណ្ណោះ តែ​បាន​ Assist ឲ្យ​មិត្ត​រួម​ក្រុម។ ដូច្នេះ នៅ​រាត្រី​នេះ រូបគេ​នឹង​ស៊ុត​ចូល​មិន​ខាន៕

Loading...