គ្រូម៉ាឡេស៊ីថា បានផ្លាស់ប្តូរកីឡាករមួយចំនួនមុនប៉ះ កម្ពុជា ស្អែកនេះ

លោក Tan Cheng Hoe គ្រូបង្វឹកក្រុមជម្រើសជាតិម៉ាឡេស៊ី ទម្លាយថាខ្លួនបានផ្លាស់ប្តូរកីឡាករ
មួយចំនួន សម្រាប់ត្រៀមប៉ះកម្ពុជា ក្នុងជំនួបចែកពូលពានរង្វាន់ AFF Suzuki Cup នាល្ងាចថ្ងៃទី០៨ ខែវិច្ឆិកាស្អែកនេះ។

ក្នុងសន្និសីទព្រឹកមិញ គ្រូបង្គោលរូបនេះថា ក្រុមបានផ្លាស់ប្តូរសមាជិកជាង១០នាក់ឯណោះ។ ប៉ុន្តែយ៉ាងណា លោកជឿជាក់ថា ម៉ាឡេស៊ី នឹងទទួលបានលទ្ធផលវិជ្ជមានមួយសម្រាប់ការប្រកួតបើកឆាកនេះ។

 

ចំណែក គ្រូបង្វឹកកម្ពុជាថា ក្រុមគោព្រៃនឹងធ្វើបានល្អជាងមុន ត្បិតមានពេលហ្វឹកហាត់គ្រប់គ្រាន់ និងកែលម្អចំណុចខ្វះខាតជាបន្តបន្ទាប់។

កម្ពុជា នឹងប៉ះ ម៉ាឡេស៊ី ក្នុងពាន AFF Suzuki Cup នាល្ងាចថ្ងៃទី០៨ ខែវិច្ឆិកានេះ នៅពហុកីឡដ្ឋានជាតិ។

Loading...