Real Madrid នឹងបំពាក់អេក្រង់ទូរទស្សន៍ ក្នុងបន្ទប់ទឹកបុរស នៅកីឡដ្ឋាន Bernabeu ដើម្បីកុំឲ្យអ្នកគាំទ្រខកខានទស្សនាការប្រកួត ឬឱកាសសំខាន់ នៅក្នុងនាទីណាមួយឡើយ។
ក្រុម Real Madrid មានបំណងចង់កែកុនកីឡដ្ឋាន Bernabeu នៅប៉ុន្មានឆ្នាំខាងមុខនេះ ដើម្បីឱ្យកាន់តែទំនើបនឹងដាក់អ្នកគាំទ្របានកាន់តែច្រើន។ ហើយការបំពាក់អេក្រង់ទូរទស្សន៍ក្នុងបន្ទប់ទឹកនេះ គឺជាផ្នែកមួយនៃគម្រោងជួសជុលឲ្យប្រសើរឡើងនៅកីឡដ្ឋាន Bernabeu ដែលត្រូវចំណាយទឹកប្រាក់ ៥០០លានផោន (ជាង ៦៥០លានដុល្លារអាមេរិក)។
