បាល់ទាត់

ពិត​ជា​ល្អ​មើល​ហើយ! ​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​ពូល H ​ពាន AFC U23

យោង​តាម​ការ​ប្រកាស​របស់​AFC ​ក្រុម​ជម្រើស​ជាតិ​ក្រោម​អាយុ​២៣​ឆ្នាំ​របស់​កម្ពុជា ​ស្ថិត​នៅ​ពូល​ H ​និង​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ការ​ប្រកួត​ក្នុង​ពូល​នេះ​ថែម​ទៀត​ផង ​នា​ការ​ប្រកួត​ជម្រុះ AFC U23 Championship។

ដោយ​ក្នុង​ពូល H ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នោះ រួម​មាន កូរ៉េ​ខាង​ត្បូង អូស្ត្រាលី ​និង​ឆានីសតៃប៉ិ។ ការ​ប្រកួត​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​២២​ខែ​មីនា​រហូត​ដល់​២៦​ខែ​មីនា​ឆ្នាំ​២០១៩​ខាង​មុខ​នេះ។ ​ក្រុម​កំពូល​តារាង​នឹង​មាន​ឱកាស​ឡើង​វគ្គ​បន្ដ ​ខណៈ​ដែល​លេខ​២ ត្រូវ​រង់ចាំ​អ៊ុត​មើល​លទ្ធផល​តាម​ពូល​ផ្សេង​ៗ​ទៀត​សិន៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628