គ្រូ​បង្វឹកបារ៉ែនថា​កម្ពុជានឹង​ចំណេញ​ពេល​លេងលើ​ស្មៅសិប្បនិមិត្តតែFelix ថា​មិន​ប្រាកដថា​ចំណេញ​អី​ប៉ុន្មាន​ទេ

គ្រូ​បង្វឹក​ជម្រើស​ជាតិ​លោក Felix Dalmas បាន​និយាយ​ថា ការ​លេង​លើ​ទីលាន​ស្មៅ​សិប្បនិមិត្ត​មិន​ច្បាស់​ថា​អាច​ជា​ផល​ចំណេញមកខាង​ជម្រើស​ជាតិ​កម្ពុជា​នោះទេ ពី​ព្រោះ​ការ​ប្រកួតនានាក្នុង​លីគ​គឺ​កម្ពុជា​ក៏​មិន​លេង​នៅ​លើស្មៅ​សិប្បនិមិត្ត​នោះ​ដែរ។

Image result for ពហុកីឡដ្ឋានជាតិស្មៅសិប្បនិមិត្ត

ពហុ​កីឡដ្ឋាន​ជាតិអូឡាំពិកក្រាល​ទៅ​ដោយ​ស្មៅសិប្បនិមិត្ត​ហើយ​គឹ​ឃើញ​ថា​ក្រុមជម្រើស​ជាតិ​កម្ពុជា​តែង​តែ​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ការ​ប្រកួតនៅ​ទី​នេះ រហូត​ដល់​គ្រូ​បង្វឹក​បារ៉ែន​ថា ការ​លេង​លើ​ទីលាន​បែប​នេះ​ពិត​ជា​ផ្ដល់ផលចំណេញ​ដល់​កម្ពុជា ខណៈ​ភាគ​ច្រើន​ក្រុម​បារ៉ែន​របស់​លោក​លេង​លើ​ទីលាន​ស្មៅ​ធម្មជាតិ។

Image may contain: 1 person

អញ្ចឹង​ក៏​ដោយ! គ្រូ​បង្វឹក​កម្ពុជា​បាន​និយាយ​ពី​រឿង​នេះ​ដោយ​បក​ស្រាយ​ថា៖” វា​ពិត​ជា​ពិបាក​ដែរ​ដែល​យើង​ត្រូវ​ផ្លាស់ប្ដូរទីលាន​ដែល​យើង​ធ្លាប់​លេង​ជា​ប្រចាំ ប៉ុន្តែ​ការ​លេង​លើ​ស្មៅ​សិប្បនិមិត្ត​មិន​ប្រាកដ​ថា​ទទួល​បាន​ផល​ចំណេញ​អី​នោះ​ទេ ពី​ព្រោះ​កីឡាករ​យើង​ភាគ​ច្រើន​ក៏​មិន​មែន​លេង​លើ​ទីលាន​ស្មៅសិប្បនិមិត្តរហូត​ដែរ”។

” ពួកយើង​ក៏​លេង​ក្នុង​ទីលាន​ផ្សេង​ៗ​ទៀត​ដូចគ្នា។​ដូច្នេះខ្ញុំ​មិន​ប្រាកដ​ថា ការ​លេង​លើ​ទីលាន​ស្មៅសិប្បនិមិត្ត​ជា​ផល​ចំណេញ​របស់​កម្ពុជា​នោះ​ទេ។ អ្វី​ដែល​សំខាន់​គឺ​យើង​ព្យាយាម​ធ្វើ​អ្វី​ដែលអស់​ពី​សមត្ថភាព​តាម​អ្វី​ដែល​យើង​មាន”៕

Loading...