គ្រូ​បង្វឹក​បារ៉ែន​ថា​ប៉ះ​កម្ពុជា​ស្អែក​នេះ​ជា​ជំនួប​ដ៏​ពិបាក​តែ​អ្វី​ដែល​លោក​ចង់​បាន​ពិតប្រាកដ​គឺ​៣ពិន្ទុ

គ្រូបង្វឹក​ជម្រើស​ជាតិ​បារ៉ែន​លោក Heilo Sousa បាន​និយាយ​ថា​វា​មិន​ងាយស្រួល​នោះ​ទេ​ដែល​ត្រូវ​ជួបក្រុម​កម្ពុជា​ប៉ុន្តែ​គោលបំណង​មក​ទី​នេះគឺ​លទ្ធផល​ល្អ​ជាមួយ​និង​៣​ពិន្ទុ។

ក្រុម​ទាំងពីរ​នឹង​ត្រូវ​ជួប​គ្នា​ជា​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១០ ខែ​កញ្ញាឆ្នាំ​២០១៩​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កម្ពុជា ហើយ​ក្រុម​ទាំង​ពី​ទទួល​បាន​លទ្ធផល​ស្មើ​ដូច​គ្នា​ក្នុងការ​ប្រកួត​ទី​១​ដោយ​កម្ពុជាស្មើ​ជាមួយហុងកុង និងបារ៉ែន​ស្មើ​ជាមួយ​អីរ៉ាក់។

Related image

និយាយ​ក្នុង​សន្និសីទកាសែត​មុន​ការ​ប្រកួត​គ្រូ​បង្វឹក​ធ្លាប់​ជួយ U19ព័រទុយហ្គាល់​លើក​ពាន UEFA U19 Championship កាល​ពី​ដើម​ឆ្នាំ​មុន​មក​ដឹកនាំ​បារ៉ែន​លើក​ពាន WAFF Championship កាល​ពី​ប៉ុន្មាន​ខែ​មុន​ថា៖

“ខ្ញុំ​គិត​ថា​ការ​ប្រកួត​នៅ​ថ្ងៃស្អែក​គឺ​ការ​ប្រកួត​ដ៏​លំបាក​មួយ ប៉ុន្តែ​សកម្មភាព​របស់​ពួក​យើង​មកទី​នេះ គឺ​ដើម្បី​ចង់​បាន​៣​ពិន្ទុត្រឡប់​ទៅ​វិញ”។

“កម្ពុជា​ធ្វើ​បាន​ល្អ ក្នុង​ការ​ប្រកួត​កន្លង​មក​ពិសេសការ​ប្រកួត​លើ​ស្មៅសិប្បនិម្មិត​ដែល​ជា​ផល​ចំណេញ​ដល់​ក្រុម​ម្ចាស់​ផ្ទះ ខណៈ​ពួក​យើង​ភាគ​ច្រើន​លេង​លើ​ស្មៅ​ធម្មជាតិ។ ពួក​យើង​មាន​កីឡាករ​ដែល​មាន​គុណភាពច្រើន និង​មាន​សក្តានុពល​ខ្ពស់ ដូច្នេះ​អ្វី​ដែល​យើង​ចង់​បានពី​កីឡាករ​របស់​យើង​ក៏​ខ្ពស់​ដែរ”៕

Loading...