បារ៉ែនកោះហៅ​ខ្សែ​ប្រយុទ្ធវ័យ​៣៦ឆ្នាំ​ម្នាក់​ជំនួស​ខ្សែ​ការពារសំខាន់​ម្នាក់​របួស​មុន​មក​កម្ពុជា

គ្រូ​បង្វឹកជម្រើស​ជាតិបារ៉ែនលោក  Helio Sousa កាល​ពី​ថ្ងៃ​ទី០៧ ខែ​កញ្ញាឆ្នាំ​២០១៩ បាន​កោះហៅ​ខ្សែ​ប្រយុទ្ធវ័យ​ចំណាស់ជម្រើស​ជាតិ  Sayed Mohammed Adnan សម្រាប់​ការ​ប្រកួត​ទល់​នឹង​កម្ពុជា​នៅ​យប់​ថ្ងៃ​អង្គារ៍​ក្នុង​វគ្គ​ជម្រុះ  Fifa World Cup 2022 និង the AFC Asian Cup 2023។

Image result for Sayed Mohammed Adnan
Sayed Mohammed Adnan (អាវលេខ១៦)

បើ​តាម​ប្រភព​សហព័ន្ធកីឡាបាល់ទាត់​បារ៉ែន ខ្សែប្រយុទ្ធ Adnan នឹង​ជំនួស​ខ្សែ​ការពារ Sayed Mahdi Baqer, ដែល​របួស​ហើយ​មិន​អាច​ធ្វើ​ដំណើ​មក​ទីក្រុង​ភ្នំពេញ​បាន​។

Related imageខ្សែ​ការពារ Sayed Mahdi Baqer,
ខ្សែ​ការពារ Sayed Mahdi Baqer,

ក្រៅ​ពី​កីឡាករ​២៣​នាក់​ រួម​ទាំង​គ្រូ​បង្វឹក​ទាំងអស់​ផង​នោះ​បារ៉ែន​បាន​នាំ​យក​អ្នក​ជំនាញ​ក្នុង​ជម្រើស​ជាតិ​របស់​ខ្លួន​ដូច​ជា ប្រធាន​គណៈប្រតិភូ​របស់​សហព័ន្ធកីឡាបាល់ទាត់​បារ៉ែន​លោក Saleh Al Balooshi រួម​ទាំងប្រធានផ្នែកបច្ចេកទេស​របស់​សហព័ន្ធកីឡាបាល់ទាត់​បារ៉ែន​លោក Abed Al Ansari, ជំនួយការរបស់​លោក Sousa លោក Jose Carneiro និង Ahmed Issa, គ្រូ​ផ្នែកកម្លាំង Jose Herculano គ្រូ​បង្វឹក​អ្នក​ចាំ​ទី Pedro Roma ប្រធានរដ្ឋ​បាល Yahya Buallay, មន្ត្រីផ្នែកសារព័ត៌មាន Mohammed Abdulghaffar គ្រូ​ពេទ្យម្នាក់និង​ជំនួយការគ្រូ​ពេទ្យម្នាក់​ទៀត។

Image may contain: one or more people, people standing and outdoor

ចំណែក​កីឡាករ២៣​នាក់​នោះ​មាន៖ Adnan, Abdulla Yousuf, Mohammed Al Hardan, Sayed Dhiya Saeed, Jassim Al Shaikh, Hamad Al Dosari, Ahmed Bu Ghammar, Mohammed Abdulwahab, Abdulwahab Al Maloud, Sayed Mohammed Jaffar, Waleed Al Hayam, Ismaeel Abdullatif, Ahmed Abdulla, Ali Maden, Sayed Shubar Alawi, Sayed Redha Issa, Ali Haram, Komail Alaswad, Abdullah Al Hazza, Sami Al Hussaini, Ahmed Nabil, Mohammed Adel និង Issa Jihad។

Image may contain: 3 people, people standing and outdoor

 

 

 

Loading...