ប្រមុខបាល់ទាត់ម៉ាឡេស៊ី ថាជាការល្អបើ FIFA ពិន័យឥណ្ឌូនេស៊ី មិនឲ្យធ្វើម្ចាស់ផ្ទះប្រកួតក្រោយទៀត

អ្នកតាមដានកីឡាបាល់ទាត់ ប្រាកដជាពុំទាន់ភ្លេចនូវករណីប៉ះទង្គិចគ្នាក្នុងទីលាន រវាងអ្នកគាំទ្រម្ចាស់ផ្ទះឥណ្ឌូនេស៊ី និងអ្នកគាំទ្រក្រុមភ្ញៀវម៉ាឡេស៊ី កាលពីប៉ុន្មានថ្ងៃមុននោះទេ។ ពេលនេះ ប្រមុខផ្នែកបាល់ទាត់ម៉ាឡេស៊ី ក៏ចេញមុខថាបានដាក់ពាក្យបណ្តឹងទៅ FIFA រួចរាល់។

លោក Hamidin Amin ប្រធានសមាគមកីឡាបាល់ទាត់ម៉ាឡេស៊ី បានបង្ហាញអ្នកព័ត៌មានក្នុងប្រទេសលោកថា រូបគាត់បានសរសេររបាយការណ៍ផ្ញើរទៅកាន់ស្ថាប័នកំពូលផ្នែកបាល់ទាត់ពិភពលោក (FIFA) លើករណីហិង្សា ដែលកើតមានកាលពីសប្តាហ៍មុន ហើយថែមទាំងបង្ករបួសដល់អ្នកគាំទ្រម៉ាឡេស៊ីថែមទៀតនៅកីឡដ្ឋាន Gelora Bung Karno នៅទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី។

ប្រមុខបាល់ទាត់ម៉ាឡេស៊ីរូបនេះក៏បានថ្លែងឲ្យដឹងទៀតថា៖

៉ ខ្ញុំគិតថាវាជារឿងល្អប្រសិនបើ FIFA ពុំអនុញ្ញាតិឲ្យ ឥណ្ឌូនេស៊ី មានសិទ្ធិរៀបចំការប្រកួតជាលក្ខណៈអន្តរជាតិនោះ។  ៉  

គួររំលឹកបន្តិចវិញ យ៉ាងណាការប្រកួតនាពេលនោះបានបញ្ចប់ដោយ ម្ចាស់ផ្ទះឥណ្ឌូនេស៊ី បានត្រឹមចាញ់ក្នុងលទ្ធផល ២ទល់៣ ម៉ាឡេស៊ី៕

Loading...