Liverpool ជាក្លឹបរកចំណូលខ្ពស់ជាងគេពីការផ្តល់សិទ្ធិផ្សាយតាមទូរទស្សន៍នៅតំបន់អឺរ៉ុប រដូវកាលមុន

ក្លឹបហង្សក្រហម Liverpool គឺជាក្លឹបរកចំណូលបានខ្ពស់ជាងគេទាំងអស់នៅក្នុងក្លឹបនាតំបន់អឺរ៉ុប ក្នុងការផ្តល់សិទ្ធិផ្សាយផ្ទាល់ ឬបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ នេះបើតាមការចេញផ្សាយរបាយការណ៍របស់ Swiss Ramble ។

បើតាមរបាយការណ៍ខាងលើ ក្លឹបម្ចាស់ជើងឯក UEFA Champions League នេះ នារដូវកាលមុនបានរកចំណូលសរុបពីការផ្តល់សិទ្ធិផ្សាយទៅខាងស្ថានីយ៍ទូរទស្សន៍សរុប ១៥២លានផោន ខណៈចំនួននេះលើសតែ១លានផោនប៉ុណ្ណោះ ឈរពីលើ Manchester City ដែលរកបាន១រដូវកាលសរុប ១៥១លានផោន ចំណែកលេខរៀងទី៣ តាមដោយ Chelsea ១៤៦លានផោន។

ជាទូទៅ ក្លឹបនៅក្របខណ្ឌ Premier League ក្លឹបទាំង២០ បើគិតជាមធ្យមភាគគឺអាចរកចំណូលច្រើនជាងបណ្តាលក្លឹបនៅក្របខណ្ឌលីគកំពូលដទៃទៀតក្នុងតំបន់អឺរ៉ុប ខណៈឧទាហរណ៍ជាក់ស្តែងក្លឹប Wolverhampton អាចរកចំណូលពីការផ្តល់សិទ្ធិផ្សាយទៅឲ្យស្ថានីយ៍ទូរទស្សន៍សរុបរដូវកាលមុន១២៧លានផោន ច្រើនជាង Real Madrid នៅក្របខណ្ឌលីគកំពូលអេស្ប៉ាញ ដែលរកបានត្រឹមតែ១២៥លានផោន៕

ខាងក្រោមនេះជាតួរលេខចំណូលពីការផ្តល់សិទ្ធិផ្សាយទៅទូរទស្សន៍សរុបរបស់ក្លឹបនៅលីគតំបន់អឺរ៉ុប៖

Loading...