មុនជួបគ្នារាត្រីនេះ គ្រូកូសូវ៉ូ ថាអង់គ្លេសបច្ចុប្បន្នគឺជាជម្រើសជាតិខ្លាំងបំផុតលើលោក

មុនជួបគ្នាវគ្គជម្រុះទៅកាន់ UEFA Euro ២០២០ នារាត្រីនេះ គ្រូជម្រើសជាតិកូសូវ៉ូ សរសើរអស់ពីចិត្តថា ក្រុមជម្រើសជាតិអង់គ្លេស បច្ចុប្បន្នគឺជាក្រុមខ្លាំងមួយនៅលើលោក។

ជម្រើសជាតិអង់គ្លេស នឹងត្រូវបើកទ្វារកីឡដ្ឋានខ្លួនទទួលស្វាគមន៍ជម្រើសជាតិកូសូវ៉ូ ក្នុងការប្រកួតជម្រុះទៅកាន់ UEFA Euro ២០២០ ខណៈក្រុមជម្រើសជាតិទាំងទ្វេសុទ្ធតែពុំទាន់ស្គាល់ពាក្យថាចាញ់ដូចគ្នា នៅក្នុងពូល A នេះ ដែលរួមជាមួយ ប៊ុលហ្ការី សាធារណរដ្ឋឆែក និងម៉ុងតេហ្គោ។

ថ្លែងក្នុងសន្និសីទមុនការប្រកួតមកដល់ លោក Bernard Challandes បាននិយាយថា៖

៉ ពួកយើងគឺជា Kosovo ហើយពេលនេះត្រូវតទល់ជាមួយក្រុមខ្លាំងបំផុតលើលោកបច្ចុប្បន្ន។ ក្នុងគំនិតរបស់ខ្ញុំ អង់គ្លេស គឺជាក្រុមខ្លាំងបំផុតលើលោកក្នុងពេលបច្ចុប្បន្ននេះ។ ពួកយើងគឺជាក្រុមថ្មីមួយនៅតំបន់អឺរ៉ុប ដូច្នេះសម្រាប់ខ្ញុំផ្ទាល់ក្នុងនាមជាគ្រូបង្វឹកវាមិនជាការល្អប៉ុន្មាននោះទេ ក្នុងការលេងតទល់អង់គ្លេស។ តែនេះក៏ជាឳកាសមួយ ដល់ជម្រើសជាតិកូសូវ៉ូ ពួកយើងក្នុងការបញ្ចេញសមត្ថភាព ដើម្បីបង្ហាញពីកម្រិតរបស់ពួកយើង៕  ៉ 

អង់គ្លេស នឹងត្រូវប្រកួតតទល់ កូសូវ៉ូ នារាត្រីឆ្លងចូលព្រឹកស្អែក ម៉ោង១ៈ៣០នាទី (ម៉ោងនៅកម្ពុជា)៕

Loading...