កម្ពុជា ប៉ះ បារ៉ែន រាត្រីនេះ កាត់សេចក្តីដោយអាជ្ញាកណ្តាលជនជាតិ ស្រីលង្កា

ជម្រើសជាតិគោព្រៃកម្ពុជា នឹងបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក ទទួលស្វាគមន៍ភ្ញៀវជម្រើសជាតិបារ៉ែន ក្នុងរាត្រីនេះនៃវគ្គជម្រុះទៅកាន់ FIFA World Cup Qatar ២០២២ និង AFC Asian Cup China ២០២៣ ។

ក្នុងការប្រកួតនារាត្រីនេះផងដែរ នឹងស្ថិតនៅក្រោមការកាត់សេចក្តីពីអាជ្ញាកណ្តាលលើទីលានលោក Nivon Robesh Gamini ដែលមានសញ្ជាតិស្រីលង្កា។ អាជ្ញាកណ្តាលរូបនេះមានវ័យ៣៥ឆ្នាំ និងធ្លាប់កាត់សេចក្តីលក្ខណៈអន្តរជាតិសរុប៥៩លើក គិតតាំងពីឈានជើងកម្រិតអន្តរជាតិដំបូងពីឆ្នាំ២០១០ មកទល់បច្ចុប្បន្នភាព៕

Loading...