Keisuke Honda លើក​ទឹក​ចិត្ត​និង​ដាស់តឿន​កីឡាករយ៉ាង​ម៉េច​ខ្លះ​ក្រោយ​ប្រកួតចប់?

ក្រុមជម្រើស​ជាតិ​កម្ពុជាបាន​ប្រកួត​ចាញ់​ក្រុមខ្លាំងបារ៉ែនក្នុង​លទ្ធផល​១​ទល់​០​យ៉ាង​ប្រផុតប្រផើយ​ក្នុង​ការ​ប្រកួត​ទី​២​ពូល​ Cវគ្គ​ជម្រុះ​ជុំ​ទី​២​ពាន​រង្វាន់ 2022 FIFA World Cup & 2023 AFC Asian Cup នៅ​ពហុ​កីឡដ្ឋាន។

ក្រោយប្រកួតចប់! អ្នក​ចាត់​ការ​ក្រុមជម្រើស​ជាតិកម្ពុជា​លោក Keisuke Honda បាន​ធ្វើដំណើរ​ទៅ​អរគុណអ្នក​គាំទ្រជាមួយក្រុម​កីឡាករ​ជុំវិញ​កីឡដ្ឋាន។ ឆ្លៀតពេល​នោះ​អ្នក​ចាត់​ការ​វ័យ​៣៣​ឆ្នាំ​បាន​និយាយ​ប្រាប់​កីឡាករដូច្នេះ៖

“អ្នកឃើញទេមនុស្សជាច្រើនគាំទ្រអ្នក គាត់គោរពនិងជឿជាក់លើអ្នក ដូចនេះយើងត្រូវតែខំប្រឹងនិងគោរពទៅកាន់ពួកគាត់វិញដែរ ខ្ញុំមិនបន្ទោសចំពោះលទ្ធផលចាញ់នេះទេ ព្រោះពួកយើងលេងបានល្អនៅក្នុងប្រកួតនេះ ខ្ញុំពេញចិត្ត”។

 “​យើង​លេង​បាន​ល្អ​ហើយ ​យើង​គួរ​សប្បាយ​ចិត្ត ​មោទនភាព​ខ្លួន​ឯង ​យើង​ត្រូវ​អរគុណ​អ្នក​គាំទ្រ ​យើង​ជា​ក្ដី​ស្រមៃ​របស់​ពួកគេ។ យើង​មិន​ត្រូវ​ដើរ​អោន​មុខ​នោះ​ទេ ​យើង​ត្រូវ​សប្បាយ​ចិត្ត​ចំពោះ​ខ្លួន​ឯង”៕

 

Loading...