គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជាបង្ហាញភាព​វិជ្ជមាន​របស់​ក្រុមកម្ពុជាក្រោយឆ្លង​កាត់២​ប្រកួតក្នុង​វគ្គ​ជម្រុះ World Cup ជុំ​ទី​២

គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា​លោក Felix G. Dalmas បាន​និយាយ​ថា​ក្រុម​របស់​លោក លេង​ស៊ីចង្វាក់​គ្នា​ហើយ​បង្ហាញ​ទម្រង់​លេង​តាម​អ្វីដែលលោក​បាន​គ្រោង​ទុក​បើ​ទោះ​បី​ជា​លទ្ធផល​មិន​សមប្រកប​ក៏​ដោយ។

ក្រុមជម្រើស​ជាតិ​កម្ពុជា​បាន​រង​បរាជ័យយ៉ាង​ប្រផុតប្រផើយក្រុម​ថ្វី​ជើង​ម្ចាស់​ជើង​ឯក​ WAFF Championship 2019 បារ៉ែនក្នុង​លទ្ធផល​១​ទល់​០​ក្រោម​ក្រសែភ្នែក​អ្នក​ទស្សនា​៥៥០០០នាក់នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ក្រុម​កម្ពុជា​បាន​បង្ហាញ​ទម្រង់​ដោយ​ភាព​ជឿជាក់ ការ​គ្រប់​គ្រង់​បាល់បាន​ល្អ តែ​យ៉ាង​ណា​ក្ដី​!​ពួក​គេ​ត្រូវ​របូត​បាល់​រៀប​ចំ(បាល់​ជ្រុង)​របស់​បារ៉ែន។

Image result for Felix G. Dalmas

ឆ្លើយតប​ទៅ​នឹង​សំណួរអ្នក​សារព័ត៌មាន​ក្រោយ​ចប់​ការ​ប្រកួត​គ្រូ​បង្វឹក​ជ្រើស​ជាតិ​កម្ពុជា បាន​និយាយ​បែប​នេះ៖​យើង​ចំណុច​ល្អរបស់​ក្រុម​កម្ពុជាគឺលេង​ស៊ី​ចង្វាក់​គ្នា។​ចេះ​ជួយគ្នា​ពេល​បាត់​បាល់ ទោះ​បី​ជា​ប៉ះ​ជាមួយ​ក្រុម​ខ្លាំង​ក៏​ដោយ ក៏​យើង​ដោយ​ភាំព​ក្លាហាន​និង​ឆន្ទៈមោះមុត”។

“ទោះ​បី​ជា​យើង​ត្រូវ​បាន​គេ​នាំ​មុខ​មុនមួយ​គ្រាប់​ក៏​ដោយ តែ​យើង​ឃើញ​ថាកីឡាកររបស់​យើង​លេង​តាម​របៀបរបស់​យើង​ដោយ​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង និង​ព្យាយាម​រក្សា​បាល់”។

បន្ថែម​ពី​នេះ​គ្រូ​បង្វឹក​សញ្ជាតិ​អាហ្សង់ទីន​បាន​បន្ថែម​ទៀត​ថា៖” ទោះ​បី​ជា​យើង​ទទល​បាន​លទ្ធផល​មិន​ល្អ​ក៏​ដោយ​ តែ​ការ​ប្រមូលផ្ដុំ​កីឡាករ​លើក​នេះ ពិត​ជា​អស្ចារ្យ​ ទាំង​ក្នុង​និង​ក្រៅ​ទីលាន។​ជា​ចុង​ក្រោយ​ពួក​យើង​ពិត​ជា​អរគុណដល់​ទឹក​ចិត្ត​អ្នក​គាំទ្រកម្ពុជា​ដែល​តែងតែង​មក​គាំទ្រ​ផ្ទាល់ និង​ទស្សនាការ​ប្រកួត​តាម​កញ្ចក់​ទូរទស្សន៍នៅ​គេហដ្ឋាន”៕

 

 

Loading...