Sergio Ramos ៖”Real Madrid តែងតែចំហទ្វារចោលស្វាគមកីឡាករអស្ចារ្យ​ដូច​ជា Pogba “

Sergio Ramosបាន​បញ្ជាក់​ថា​Real Madrid តែ​ងតែង​ចំហទ្វារ​ស្វាគមសម្រាប់​កីឡាករ​ដែល​អស្ចារ្យ​ដូច​ជា​ Pau Pogba …អី​ជា​ដើម។

Image result for Sergio Ramos and Paul Pogba

Pogba ធ្លាប់​បាន​ទម្លាយ​ថា​រូប​គេ​ស្វែង​រក​ការ​ប្រកួត​ប្រជែងថ្មីកាល​ពី​ខែ​កក្កដា​ប៉ុន្តែ​ទោះបី​ជាព្យាយាម​អន្ទង​ស្ទើ​តែ​ពេញ​មួយ​រដូវ​កាល​ក៏ Real Madrid នៅ​តែ​មិន​អាច​ចំណាយ​លុយ​១៨០​លាន​អឺរ៉ូ​ដែល​​ Manchester United ចង់​បាន។

ស្ដេច​ស​អាច​នឹង​បង្វែរចំណាប់អារម្មណ៍​យក Paul Pogba នៅ​ឆ្នាំ​ក្រោយ​ហើយ​ប្រធាន​ក្រុម​ក្រុម​ Ramos គ្មានបញ្ហា​អ្វី​សោះ​ឡើយ​ពេល​និយាយ​ពី​ការ​កីឡាករ​បារាំង។ ប្រធាន​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ បាន​និយាយ​ក្នុង​កាសែត Express Sport ថា៖

Image result for Sergio Ramos and Paul Pogba

“ ខ្ញុំ​គិត​ថា​ Real Madrid តែងតែងបើក​ទ្វារ​សម្រាប់​កីឡាករ​ល្អ​ហើយ​សម្រាប់​ខ្ញុំ​ Pogba គឺ​ជា​កីឡាករដែល​អស្ចារ្យ​ម្នាក់​ដែរ។ គាត់​បាន​បង្ហាញ​ភាព​ខុសប្លែក​អំពី​តម្លៃ​របស់​គាត់​ដែល​ពី​មុន​នៅ​ Juventus ហើយ​ពេល​នេះ​គឺ Manchester United”។

“ខ្ញុំ​គិត​ថា​គាត់​អាច​នាំ​យក​តុល្យភាពទៅ​ក្នុង​ក្រុម។ គាត់​មាន​ឥទ្ធិពល​ទៅ​លើ​តំបន់​ប្រយុទ្ធហើយ​គាត់​មាន​រាងកាយ​ដ៏​អស្ចារ្យ”។

Real Madrid នឹង​ប្រឡូក​ក្នុង​ពាន La Liga វិញ​នៅ​ចុងសប្ដាហ៍​នេះ​ ខណៈពួក​គេ​ត្រូវ​ជួប​ក្រុម Levante នៅ​ថ្ងៃ​សៅរ៍ ហើយ​និយាយ​ពី​បិសាចក្រហមវិញ​ត្រូវ​ជួប​ Leicester City នៅ​ Old Trafford៕

 

Loading...