សរុបលទ្ធផលជម្រុះ World Cup សម្រាប់តំបន់អាស៊ីអាគ្នេយ៍

ការប្រកួតជម្រុះ FIFA World Cup Qatar ២០២២ និង AFC Asian Cup China ២០២៣ ជុំទី២ នៃតំបន់អាស៊ី បានឈានមកបញ្ចប់លទ្ធផលនៃការប្រកួតទី២ កាលពីយប់មិញនេះហើយ។

យ៉ាងណា! មកសង្កេតមើលជម្រើសជាតិនាតំបន់អាស៊ីអាគ្នេយ៍យើង ដែលមានសរុប៨ប្រទេសដែលបង្ហាញវត្តមានក្នុងជុំទី២ នេះ (លើកលែងតែ ឡាវ ទីម័រខាងកើត និងព្រុយណេ) ក៏បានបញ្ចេញសមត្ថភាពរួចរាល់កាលយប់មិញនេះដូចគ្នា។

គូដែលគួរចាប់អារម្មណ៍ជាងគេនោះគឺ រវាងម្ចាស់ផ្ទះឥណ្ឌូនេស៊ី ប៉ះភ្ញៀវថៃ ខណៈក្រុមទាំងទ្វេសុទ្ធតែស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍តែមួយ និងចំណែកវៀតណាម កាលពីយប់មិញគឺមិនមានការប្រកួតនោះទេ។

ខាងក្រោមជាលទ្ធផលគ្រប់ការប្រកួតរបស់ក្រុមជម្រើសជាតិទាំង៧ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍៖

១.កម្ពុជា ០-១ បារ៉ែន
២.ឥណ្ឌូនេស៊ី 0-៣ ថៃ
៣.មីយ៉ាន់ម៉ា ០-២ ជប៉ុន
៤.កោះហ្គាម ១-៤ ហ្វីលីពីន
៥.ម៉ាឡេស៊ី ២-៣ អារ៉ាបរួម
៦.សិង្ហបុរី ២-១ ប៉ាឡេស្ថីន ៕

Loading...