កែវ សុសិលា៖ ពួកយើងចាញ់ គឺចាញ់ជាលក្ខណៈក្រុម មិនអាចបន្ទោសនរណាម្នាក់ឡើយ !

កាលពីយប់មិញនេះ ជម្រើសជាតិគោព្រៃកម្ពុជា បានចាញ់ក្រោមថ្វីជើង ជម្រើសជាតិបារ៉ែន ត្រឹមលទ្ធផល១ទល់០ ក្នុងការប្រកួតជម្រុះជុំទី២ នៃដំណើរឆ្ពោះទៅ FIFA World Cup Qatar ២០២២ និង AFC Asian Cup ២០២៣។

ការប្រកួតបានចាប់ផ្តើមនាពហុកីឡដ្ឋានជាតិអូឡាំពិក ខណៈក្នុងវគ្គទី១ បានត្រឹមបញ្ចប់ដោយលទ្ធផល០ទល់០ ប៉ុណ្ណោះ ប៉ុន្តែឈានចូលដល់វគ្គទី២ នៅនាទី៧៧ទៅហើយ ទើបខាងបារ៉ែន អាចរកគ្រាប់បាល់បាន១គ្រាប់ដោយកីឡាករ Kamil Al Asawd 

ពាក់ព័ន្ធការប្រកួតនេះ អ្នកចាំទី កែវ សុសិលា ដែលបានបង្ហាញទម្រង់លេងល្អគួរឲ្យកត់សម្គាល់ផងនោះ ក៏បានថ្លែងឲ្យដឹងថា៖

៉ ខ្ញុំមានអារម្មណ៍សោកស្តាយ ព្រោះយើងបានព្យាយាមជិតដល់ពេលបញ្ចប់ហើយ ទើបរបូត១គ្រាប់។ ទាំងអស់គ្នាតែងតែមានកំហុស ប៉ុន្តែពួកយើងចាញ់ គឺចាញ់ជាក្រុម យើងមិនអាចបន្ទោសនរណាម្នាក់បានឡើយ៕  ៉ 

Loading...