កម្ពុជាប៉ះបារ៉ែន យប់មិញនេះមានអ្នកចូលទស្សនាផ្ទាល់ច្រើនជាងគេបង្អស់នៅអាស៊ីអាគ្នេយ៍

ការប្រកួតយប់មិញនេះបានបញ្ចប់ដោយលទ្ធផល កម្ពុជា ចាញ់ថ្វីជើងភ្ញៀវ បារ៉ែន ក្នុងលទ្ធផល១ទល់០ នៃវគ្គជម្រុះជុំទី២ ដំណើរឈានទៅកាន់ FIFA World Cup ២០២២ និង AFC Asian Cup ២០២៣ ។

ក្នុងការប្រកួតនេះ បើយោងតាមការប្រកាសពីខាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាយើង មានអ្នកចូលរួមពេញពហុកីឡដ្ឋានតែម្តងពោលដោយផ្អែកលើសំបុត្រចូលរួមទស្សនាសរុប ៤៥ ០០០ នាក់។

បើគិតលើចំនួនអ្នកចូលរួមទស្សនាផ្ទាល់នេះ បានសបញ្ជាក់ថាការប្រកួតមួយនេះ គឺមានចំនួនអ្នកចូលរួមទស្សនាច្រើនជាងគេបំផុត បើប្រៀបនឹងការប្រកួតរបស់ក្រុមជម្រើសជាតិ៦ផ្សេងទៀត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចគ្នារួមមានដូចតទៅ៖

១.កម្ពុជា vs បារ៉ែនៈ ៤៥ ០០០នាក់
២.ម៉ាឡេស៊ី vs អារ៉ាប់រួមៈ ៤៣ ២០០នាក់
៣.មីយ៉ាន់ម៉ា vs ជប៉ុនៈ ២៥ ៥០០នាក់
៤.ឥណ្ឌូនេស៊ី vs ថៃៈ ១១ ៦១៩នាក់
៥.សិង្ហបុរី vs ប៉ាឡេស្ថីនៈ ៦ ០១១នាក់
៦.កោះហ្គាម vs ហ្វីលីពីនៈ ១ ០៩៦នាក់ ៕

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា !!! 

Loading...