David Beckham កំពុង​អន្ទង Messi ទៅ​លេង​នៅ​ក្លិប Inter Miami របស់​ខ្លួន​នៅ​អាមេរិក

អតីតកីឡាករ​ល្បី David Beckham និង​ក្លិបបង្កើតថ្មី  Inter Miami បាន​ដាក់​គោលដៅ​ចុះ​កុងត្រា​យក Lionel Messi ពី​ Barcelona។

Image result for Beckham in talks with Messi over Inter Miami move

Messi មាន​វ័យ​៣២ឆ្នាំ​ទៅ​ហើយមាន​ទំនាក់ទំនង​ផ្ទេរ​ទៅ​លេង​នៅ​ក្របខណ្ឌ MLS របស់​អាមេរិក​ហើយ​ក្លិប​Inter Miami កំពុង​រក​ផ្លូវ​ចចារជាមួយ Messi។ គេ​ឃើញ​ថា Messi ត្រូវ​បាន Bekham ព្យាយាម​និយាយ​បញ្ចុះបញ្ចូល​តារា​ជួរមុខ​របស់ Barcelona រូបនេះ។

បើ​តាម​ប្រភព​​Catalunya Radio​ពិត​ជា​បាន​ទាក់ទង​ជាមួយ Lionel Messi ។​របាយការណ៍​នេះ​បាន​លេច​ឡើង​បន្ទាប់​ពី​មាន​ព័ត៌មាន​ថា Messi អាច​ចាក​ចេញ​ពី​ក្លិប មាន​មូលដ្ឋាន​នៅទឹក​ដី​កាតាឡាន់ ពេល​ចប់​រដូវ​កាល​គឺ​ចំពេល​ដែលកុងត្រា​របស់​កីឡាករ​អាហ្សង់ទីនផុតកុងត្រា។

មិន​ចប់​ត្រឹមហ្នឹង​នោះ​ទេ! Inter Miami នឹង​ចាប់​ផ្ដើម​លេង​ក្នុង​លីគ​នៅ​ឆ្នាំ​២០២០​ខាង​មុខ​ហើយ​ពួក​គេ​ក៏ត្រូវ​បាន​គេ​រាយការណ៍ថា កំពុង​សម្លឹង​ឃើញគ្រូ​បង្វឹក​ Real Madrid លោក Zinedine Zidane ផង​ដែរ។ លើស​ពី​នេះ​!​គ្រូ​បង្វឹក​ Napoli លោក Carlo Ancelotti ក៏​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​របស់ Beckham ផង​ដែរ៕

 

 

 

 

 

Loading...