គ្រូ​បង្វឹកឥណ្ឌូនេស៊ី​បដិសេធ​​ចុះ​ចេញ​ពី​ដំណែងទោះ​បីដឹកនាំ​ចាញ់​២​ប្រកួត​ក្នុង​វគ្គ​ជម្រុះ World Cup

លោក Simon McMenemy បាន​និយាយ​ថា គាត់​បាន​ប្រឹង​ប្រែង​យ៉ាង​ល្អបំផុត​ហើយ ក្នុងង​ការ​ដឹកនាំ​ហើយ​លោក​នឹង​មិនម​ចុះ​ចេញ​ពី​ដំណែង​តាម​ការ​ចង់​បាន​របស់​អ្ន​ក​គាំទ្រ​នោះ​ទេ។

undefined

McMenenmy បាន​អះអាង​ថា​ក្រុម​ដំរីចម្បាំង​ថៃ​គឺ​ជា​ក្រុម​បាល់​ទាត់​ដ៏​ខ្លាំង​មួយ​ហើយ​គាត់​ពិត​ជា​ខក​ចិត្ត​ដែល​ទទួល​បាន​លទ្ធផល​បែប​នេះ។និយាយ​ក្នុង​សន្និសីទ​កាសែត​ក្រោយ​ចប់​ការ​ប្រកួត​ដែល​ឥណ្ឌូនេស៊ី​ចាញ់​ថៃ​៣​ទល់​០​ថា៖

” ថៃ​គឺ​ក្រុម​ខ្លាំងជាមួយ​នឹង​កីឡាករ​លេង​នៅ​ក្នុង​លីគ​ថៃ​ដែល​មាន​សមត្ថភាពផ្លាស់ប្ដូរ​ការ​ប្រកួត។​យើង​គ្រប់​គ្រង​ការ​ប្រកួត​បាន​ល្អ​ក្នុង​៤៥​នាទី​ដំបូង​ប៉ុន្តែ​ថៃបំផ្លាញ​ការ​គ្រប់​គ្រងរបស់​ច្រើន​ពេកក្នុង​វគ្គទី​២។​ខ្ញុំ​ពិត​ជា​ខកចិត្ត​និង​ពិបាក​ចិត្ត​ជាមួយ​និង​លទ្ធផល​ដែល​យើង​ទទួល​បាន”។

Image result for Simon McMenemy

លើស​ពី​នេះ​គ្រូ​បង្វឹកសញ្ជាតិស្កុតឡែន​បាន​និយាយ​ថា​លោក​ប្រហែល​ជា​មិន​លាលែង​ពី​ដំណែង​ ក្រោយ​លទ្ធផល​ចាញ់​ថៃ​៣​ទល់​០​នេះ​ឡើយ។ លទ្ធផល​មិន​ល្អ​ធ្វើ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ទទួល​បាន​ការ​រិះគន់​ពី​អ្នក​គាំទ្រយ៉ាង​ខ្លាំង ខណៈ​ដែល​មួយចំនួន​ធំ​ចង់​ឲ្យ​លោក​ចុះ​ចេញពី​ដំណែង។ អញ្ចឹង​ក៏​ដោយ! គ្រូ​បង្វឹក​រូបនេះបាន​និយាយ​ថា​លោក​សម្រប​តាម​ការ​សម្រេច​ចិត្ត​របស់​សហព័ន្ធកីឡាបាល់ទាត់​ឥណ្ឌូនេស៊ី។

“អ្នក​គាំទ្រ​បាន​ស្រែកចំអក​ហើយ​ស្នើ​ឲ្យ​ខ្ញុំ​លាលែង​ពីដំណែង។​ខ្ញុំ​បាន​ព្យាយាម​អស់លទ្ធភាព​ហើយ។ ប្រសិន​បើ​ PSSI ស្នើឲ្យ​ខ្ញុំ​ចាក​ចេញ​ខ្ញុំ​នឹង​ធ្វើ។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី! វា​មិន​អាច​ទទួល​យក​បាន​នោះ​ទេ ដែលមាន​អ្នក​គាំទ្រជា​ច្រើន រិះគន់​ក្រុម​ជម្រើស​ជាតិ។​ថៃរីករាយ​ជាមួយ​នឹង​អ្នក​គាំទ្រ​ ដែល​ធ្វើ​ឲ្យ​ពួក​គេ​ខ្លាំង​ទ្វេដង។ ខ្ញុំ​សង្ឃឹម​ថា​អ្នក​គ្រប់​គ្នា​នឹង​ជំរុញទឹក​ចិត្ត​ក្រុម​ឥណ្ឌូនេស៊ី​ដោយ​ការ​ស្រែក​អប់​អរពួក​គេ”៕

 

Loading...