កម្ពុជាប្រហែលរក្សា​ចំណាត់​ថ្នាក់ FIFA ដដែល ខណៈ​មីយ៉ាន់ម៉ា និង​ឥណ្ឌូណេស៊ី​ធ្លាក់​យ៉ាង​គំហុក

ការ​ប្រកួត​វគ្គ​ជម្រុះ 2022 FIFA World Cup ជុំ​ទី​២​តំបន់​អាស៊ី​ដែល​មានប្រទេស​ចំនួន​៤០ ក្នុង​នោះ​មាន​ប្រទេស​នៅ​អាស៊ាន​៨​ផង​នោះ បាន​បង្ហាញ​សកម្មភាំព​២​ប្រកួតដូចគ្នា​គិត​ចាប់​ពី​ថ្ងៃ​ទី​០៥​ដល់​ទី​១០ កញ្ញា​ហើយ​សកម្មភាព​នេះ​បានធ្វើ​ឲ្យ​មាន​បម្រែបម្រួលចំណាត់​ថ្នាក់​ក្នុង​តារាង FIFA Ranking។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​! បើ​តាម​ប្រភព FootyRankings, គ្មាន​ប្រទេស​ណា​មួយ​ទទួល​បាន​ផល​ប៉ះ​ពាល់ច្រើន​អំពី​លទ្ធផល​នៃ​ការ​ប្រកួត​ជម្រុះ 2022 FIFA World Cup និង​2023 AFC Asian Cup ជុំ​ទី​២​នេះ ជាង​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍២​គឺ មីយ៉ាន់ម៉ា និង​ឥណ្ឌូណេស៊ីនោះ​ទេ។

ក្រុម​មីយ៉ាន់ម៉ា​បាន​រងបរាជ័យក្រោម​ថ្វី​ជើង​ក្រុម​ឡើង​មក​វគ្គ​ជម្រុះ​ជុំទី​២​ដំបូងម៉ុងហ្គោលី១​ទល់​០​កាល​ពី​ថ្ងៃ​ទី​០៥​ហើយ​បន្ត​មក​ចាញ់​ក្រុម​ខ្លាំង​ជប៉ុន​២​ទល់​០នៅ​ប្រកួត​ទី​២។ ក្រុម​របស់​លោក Miodrag Radulovic​ដែល​ឈរ​លេខ​១៣៥​តាម​រយៈ​ចំណាត់ថ្នាក់​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​ទី​២៥​ខែ​កក្កដា​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ធ្លាក់​១១ចំណាត់​ថ្នាក់​ពោល​គឺ​មក​លេខ​១៤៦ ខណៈ​ដែល FIFA នឹង​ធ្វើ​បន្ទាន់​សម័យ​កាល​ចំណាត់​ថ្នាក់​នេះ​នៅ​ថ្ងៃ​ព្រហស្បត្តិ៍​សប្ដាហ៍​ខាង​មុខ។

សំណាង​អាក្រក់​!​ក្រុម​ដែលធ្លាក់ចំណាត់​ថ្នាក់​ច្រើន​បន្ទាប់​ពី​មីយ៉ាន់ម៉ា​ក្នុង​FIFA Ranking ត្រូវ​បាន​គេ​រំពឹង​ថា​មក​ពី​ក្រុម​ជម្រើស​ជាតិ​មួយ​ទៀត​នៅ​អាស៊ាន​គឺ ឥណ្ឌូនេស៊ី។ ក្រុម​របស់​លោក Simon McMenemy បាន​ប្រកួត​ចាញ់​ក្រុមម៉ាឡេស៊ី​៣​ទល់​២​ក្នុង​ការ​ប្រកួត​បើក​ឆាក​ពូល G ហើយ​បន្ត​ចាញ់​ក្រុម​ជម្រើស​ជាតិ​ថៃ​៣​ទល់​០​បន្តទៀត។

លទ្ធផល​នេះ​ធ្វើ​ឲ្យ​ពួក​គេ​ធ្លាក់ចំណាត់​ថ្នាក់​៩​កាំ​ចុះ​ក្រោម​​ចំណាត់​ថ្នាក់​ដែល​ខ្លួនឈរ​នៅ​១៦៨​នា​ពេល​បច្ចុប្បន្ន។ ម៉ាឡេស៊ី​ដែល​ឈ្នះ​ក្រុម​ឥណ្ឌូណេស៊ី​ហើយ​នឹង​ឡើង​ទៅ​លេខ​១៥៨។ សិង្ហបុរី​ស្មើ​ជាមួយយ៉េមែន ២ទល់​២​និង​ឈ្នះប៉ាឡេស្ទីន​២​ទល់​១​នឹង​ឡើង​ហួស​ម៉ាឡេស៊ី​ទៅ​ទៀត​ពល​គឺ​ឡើង​ទៅ​លេខ​១៥៦។

ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក Keisuke Honda និង Felix Dalmas​នៅ​តែ​បន្ត​ឈរ​លេខ​១៧០​ដដែល​ក្នុង​ពិភពលោក​បន្ទាប់​ពី​ស្មើ​ជាមួយ​ហុងកុង១​ទល់​១ និង​ចាញ់​បារ៉ែនប្រផុតប្រផើយ១​ទល់​០។ ក្រុម​វៀតណាម​ដែល​លេង​ស្មើ​ជាមួយ​ថៃ​ដោយ​គ្មាន​គ្រាប់​បាល់​ចូល​ទី​នឹង​ធ្លាក់​ចំណាត់​ថ្នាក់​២​កាំ​មក​លេខ​៩៩ ខណៈ​ដែល​ថៃ​នឹង​ឡើង​២​ចំណាត់​ថ្នាក់​ទៅ​លេខ​១១៣​ក្រោយ​ឈ្នះ​មួយ​និង​ស្មើ​មួយ។

ហ្វីលីពីន​ចាញ់​ស៊ីរី​៥​ទល់​២ក្នុង​ថ្ងៃ​បើក​ឆាក ប៉ុន្តែ​យក​ឈ្នះ​៤​ទល់​១​លើ​កោះហ្គាម​នឹង​រក្សា​ចំណាត់​ថ្នាក់​១២៥​ដដែល៕

 

 

Loading...