១០ប្រកួតចុងក្រោយ ក្នុងឆ្នាំ២០១៩ បារ៉ែន ទាត់ចូលគូប្រកួតបានត្រឹមតែ១គ្រាប់ៗ ប៉ុណ្ណោះ

ជម្រើសជាតិបារ៉ែន ក្នុងនាមជាភ្ញៀវទើបតែយកឈ្នះលើជម្រើសជាតិកម្ពុជាយើង ពីម្សិលមិញនេះដោយលទ្ធផល១ទល់០ ក្នុងការប្រកួតទី២ នៃដំណើរទៅកាន់ FIFA World Cup ២០២២ និង AFC Asian Cup ២០២៣ ។

ជំនួបយកឈ្នះពីម្សិលមិញនេះ ក្រោមក្រសែភ្នែកទស្សនិកជនផ្ទាល់លើទីលាន ៥៥ ០០០នាក់ នាពហុកីឡដ្ឋានជាតិ បានបញ្ចប់ ក្នុងលទ្ធផល១ទល់០ ដោយរកគ្រាប់បាល់បានដោយកីឡាករ Kamil Al Aswad នានាទី៧៨ទៅហើយនោះ។

ការយកឈ្នះត្រឹម១គ្រាប់នេះ បើគិតតែចំពោះជម្រើសជាតិបារ៉ែន ក៏ជារឿងគួរឲ្យកត់សម្គាល់ផងដែរ ខណៈមួយឆ្នាំពេញ ពោលពេញឆ្នាំ២០១៩ នេះ បារ៉ែន បានប្រកួតផ្លូវការ១០លើក ក្នុងនោះឈ្នះ៥លើក ស្មើរ៣លើក និងចាញ់២លើក ខណៈរកគ្រាប់បាល់បានតែ១គ្រាប់ៗ គ្រប់ការប្រកួត ពោលគឺពុំដែលរកបានលើសពី២គ្រាប់ឡើងទៅទាល់តែសោះ។

ខាងក្រោមនេះជាស្ថិតិ១០ប្រកួតក្នុងឆ្នាំ២០១៩ របស់ក្រុមជម្រើសជាតិបារ៉ែន៖

Asian Cup ២០១៩៖
១.ស្មើរ ១-១ ទល់ អារ៉ាប់រួម
២.ចាញ់ ០-២ ទល់ ថៃ
៣.ឈ្នះ ១-០ ទល់ ឥណ្ឌា
៤.ចាញ់ ១-២ ទល់ កូរ៉េខាងត្បូង

WAFF Championship ២០១៩៖
៥.ឈ្នះ ១-០ ទល់ ហ្ស៊កដានី
៦.ស្មើរ ០-០ ទល់ អារ៉ាប់ប៊ីសាអូឌីត
៧.ឈ្នះ ១-០ ទល់ គុយវែត
៨.ឈ្នះ ១-០ ទល់ អឺរ៉ាក់

ជម្រុះ World Cup ២០២២៖
៩.ស្មើរ ១-១ ទល់ អឺរ៉ាក់
១០.ឈ្នះ ១-០ ទល់ កម្ពុជា ៕

 

 

Loading...