បាល់ទាត់

កីឡាករ​សញ្ជាតិអង់គ្លេស​៥​នាក់កំពុង​ស្ថិត​ក្នុងបញ្ជីនាំ​ចូល​រដូវ​កាល​ថ្មី​របស់​លោក Solskjaer

គ្រូ​បង្វឹក​ Manchester United លោក Ole Gunnar Solkjaer នៅ​តែ​បន្ត​ពង្រឹង​ក្លិប​ដដែល​ដោយ​លោក​បាន​ដាក់​គោលដៅ​រក​កីឡាករ​សញ្ជាតិ​អង់គ្លេស​៥​នាក់​បន្ថែម​នៅ​រដូវ​កាល​ដែល​មាន​ដូចជា Jadon Sancho​និង James Maddison។

Image result for Sources: Sancho, Maddison top Utd transfer list

លោក Solskjaer បាន​ចំណាយ​លុយ​ជិត​១៥០​លាន​ផោន​ក្នុង​នាំ​យកកីឡាករ​៣​នាក់​ដូច​ជា Harry MaguireAaron Wan-Bissaka និង Daniel James មក​កាន់ Old Trafford ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​កាល​ពី​ដើម​រដូវ​កាល​​ហើយ​ពេល​នេះ​លោក​មាន​គម្រោង​ចុះ​កុងត្រា​កីឡាករ​ដែល​លេង​ក្នុង​ Premier League ដទៃ​ទៀត​ពេល​ចប់​រដូវ​កាល​នេះ។

Image result for Sources: Sancho, Maddison top Utd transfer list

ខ្សែ​ប្រយុទ្ធក្លិប Borussia Dortmund កីឡាករ Sancho​និង​ខ្សែ​បម្រើ Maddison គឺ​ជា​បេក្ខភាព​ដំបូងគេស្ថិត​ក្នុង​បញ្ជីកីឡាករ​ទាំង​៥​នាក់ខណៈ​ដែល​លោក Solskjaer ចង់​រក​អ្នក​បន្ថែម​គ្រាប់បាល់​ឲ្យ​ក្លិប​បន្ទាប់​ពី Romelu Lukaku និង​ Alexis Sanchez ទៅ​ចូល​រួម​ជាមួយ Inter Milan។

Image result for Sources: Sancho, Maddison top Utd transfer list

បិសាចក្រហម​មិនបោះ​បង់ឱកាស​ក្នុង​ចុះ​កុងត្រា​យក Sancho នោះ​ទេ​បើ​ទោះ​បី​ជា​កីឡាករ​វ័យ​១៩​ឆ្នាំបាន​បន្ត​កុងត្រារយៈពេលវែង​ជាមួយ Dortmund កាល​ពី​សីហា។ពួក​គេ​រំពឹង​ថា Leicester នឹង​ដាក់​តម្លៃ​ខ្លួន Maddison ចន្លោះ​ពី ៧០​ទៅ​៨០​លាន​ផោន។ កីឡាករ​អង់គ្លេស​ដទៃ​ទៀត​ដែល​ស្ថិត​ក្នុង​បញ្ជី​ដែរ​នោះ​គឺ  Sean Longstaffរបស់ Newcastle, ខ្សែប្រយុទ្ធក្លិប Bournemouth កីឡាករ Callum Wilson និងខ្សែការពារក្លិប Stoke City កីឡាករ Nathan Collins៕

Related image

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628