បាល់ទាត់

ផ្លូវការ៖ ប្រេស៊ីល នឹងមកលេងនៅសិង្ហបុរី ២ប្រកួត តែណាត់ជើងខ្លាំងមកពីទ្វីបអាហ្វ្រិកវិញ

ជម្រើសជាតិប្រេស៊ីល នឹងធ្វើដំណើរមកប្រទេសសិង្ហបុរី នាខែក្រោយនេះដើម្បីធ្វើការប្រកួតមិត្តភាពចំនួន២ប្រកួត ដោយបានណាត់តទល់នឹងជម្រើសជាតិសេណេហ្គាល់ និងជម្រើសជាតិនីហ្សេរីយ៉ា។

គួររំលឹកថា ដើមឡើយការធ្វើដំណើរមកទឹកដីអាស៊ីអាគ្នេយ៍នេះ ប្រេស៊ីល ចង់ប្រកួតតទល់នឹងក្រុមជម្រើសជាតិក្នុងតំបន់នេះផ្ទាល់តែម្តង ខណៈក៏ធ្លាប់មានជម្រើសជាតិថៃ ចេញមុខហ៊ានតតាំងផងដែរ ប៉ុន្តែពុំមានជម្រើសជាតិផ្សេងទំនេរទៀត រីឯជើងឯក World Cup ៥សម័យកាលនេះត្រូវការដាច់ខាត២ប្រកួត ដូច្នេះទើបការវិភាគប្រកួតនេះធ្វើការកែប្រែទៅវិញ។

ការប្រកួតនាខែតុលា ខាងមុខនេះនឹងប្រព្រឹត្តឡើងនៅថ្ងៃទី១០ ប្រេស៊ីល នឹងត្រូវប្រយុទ្ធជាមួយ សេណេហ្គាល់ និងបន្តជួប នីហ្សេរីយ៉ា នៅថ្ងៃទី១៣ ថែមទៀត ខណៈសំបុត្រចូលរួមទស្សនាផ្ទាល់ បានចាប់ផ្តើមលក់ចាប់ពីថ្ងៃទី១៩ នេះតទៅហើយ៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628