បាល់ទាត់

Ronaldo ថា​ដេក​ជាមួយមិត្តស្រី Georgina Rodriguez រំភើបជាង​ស៊ុត​គ្រាប់​បាល់​ល្អបំផុតទៅ​ទៀត

Cristiano Ronaldo បាន​បញ្ជាក់​ថា គេ​ជាមួយតារាមូដែលនិង​ជា​មិត្តស្រីរបស់​ខ្លួនអ្នក​នាង Georgina Rodriguez មាន​អារម្មណ៍រំភើប​ខ្លាំង​ស៊ុត​គ្រាប់​បាល់​បញ្ជូល​ទី​ល្អបំផុត​ក្នុង​អាជីព​បាល់ទាត់​របស់​គាត់​ទៅ​ទៀត។

តារាបាល់​ទាត់​របស់​ Juventus ម្នាក់​នេះ​ថា ​គ្រាប់​បាល់​ផ្ងារបក​ក្រោយ​ពេល​រូប​គេ​ស៊ុត​បញ្ចូល​ទី​ Juventus កាល​ពី​២​ឆ្នាំ​មុន​ពេល​ដែល​នៅលេងឲ្យ Real នៅ​ឡើយ​គឺ​ជា​គ្រាប់​បាល់​ដែល​រូប​គេ​ចូល​ចិត្ត​ជា​ទី​បំផុត ​ប៉ុន្តែ​មិនប្រៀបធៀបជាមួយ​នឹង​សេច​ក្ដី​សុខ​ដែល​រូប​គេ​មានជាមួយ​មិត្តស្រី​របស់​ខ្លួន​ពេល​ឡើង​គ្រែម្ដងៗ​នោះ​ទេ។

និយាយ​ក្នុង​បទសម្ភាសន៍​មួយ​របស់​ទូរទស្សន៍ ITV, កីឡាករ​វ័យ​៣៤​ឆ្នាំ​បាន​អះអាង​ថាគ្រាប់​បាល់​ទល់នឹង​ក្រុមសេះបង្កង់​គឺ​ជា​គ្រាប់​បាល់​ដែល​ពេញ​ចិត្ត​បំផុត ប៉ុន្តែ​មិន​អាច​អាច​យក​វា​ទៅ​ប្រៀន​ធៀប​ជាមួយក្ដី​សុខលើ​គ្រែជាមួយ Rodriguez បាន​ទេ។

“ទេ! មិន​អាច​ប្រៀប​ធៀបវា​ជាមួយ Geo បាន​ទេ!គ្មានទេ!។ ខ្ញុំ​ព្យាយាម​ស៊ុត​បញ្ចូល​ទីគ្រាប់​បាល់​បែប​នេះជា​ច្រើន​ដង​ហើយច្រើន​ឆ្នាំ​។ ខ្ញុំ​បាន​ព្យាយាម​ស៊ុត​បែប​នេះ​ជាង​៧០០ដង​ទៅ​ហើយ​ប៉ុន្តែ​ខ្ញុំ​ធ្វើ​វា​មិន​ដេល​បាន​សម្រេច​នោះ​ទេ។ ចុង​ក្រោយ​បំផុត​ខ្ញុំ​អាច​ធ្វើ​វា​បាន​ដោយ​ស៊ុត​ប្រើក្បាច់​ផ្ញាបក​ក្រោយ មើ​ល​ទៅ​ពិតជា​លោតទៅ​ចំ​បាល់​ល្អ​ណាស់”។

“គ្រាប់​បាល់​បែប​នេះ!​ខ្ញុំ​បាន​ធ្វើ​ជាមួយ Gianluigi Buffon ទល់​នឹង​ Juventus ក្នុង​ពាន​រង្វាន់ Champions League វា​ពិត​ជា​គ្រាប់​បាល់​ដ៏​ល្អ”។ 

Ronaldo រក​បាន​២១​គ្រាប់​ក្នុង​ពាន Serie A ក្នុង​ការ​ចូលលេង​ជាមួយ​Juventus នៅ​រដូវ​កាល​ដំបូង​ខណៈ​ដែលក្លិប​ឈ្នះ​ពាន​លីគ​កំពូល​អ៊ីតាលី​ជា​លើក​ទី​៨​ជាប់​គ្នា៕

 

ប្រភព Goal.com 

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628