បាល់ទាត់

គ្រាប់​បាល់​ទាំង​នេះ​បើ​ស៊ុត​បញ្ចូល​ទីអំឡុង​ការ​ប្រកួត​ផ្លូវ​ការ​វិញ​មិន​ដឹង​ថា​ល្អ​យ៉ាង​ណា​ទេ​( មាន​វីដេអូ)

រដូវកាល​នេះ Bayern Munich ពិត​ជា​លេង​មិន​សូវ​បាន​ល្អ​ពិត​មែន ក្នុង​ការ​ប្រកួតប្រជែង​លីគក្នុង​ស្រុក ប៉ុន្តែ​ពួក​គេ​នៅ​តែ​ជា​ក្រុម​ជើង​ឯកអាល្លឺម៉ង់​ហើយ​ក៏​នៅ​តែ​ជា​ក្លឹប​ល្អ​បំផុត​មួយ​ក្នុង​ពិភពលោក។

ខណៈ​ដែល​ Bayern នឹង​ត្រូវ​សម្រាក​ការ​ប្រកួត​គ្រប់​ពាន​រង្វាន់​ដល់​ថ្ងៃ​ទី​១៨​មករា ជា​ពេល​ដែល​ពួក​គេត្រូវ​ទទួល​ក្រុម​ Hoffenheim ក្រុម​ប្រព័ន្ធផ្សព្វផ្សាយ​របស់​ក្លឹប​បាន​បញ្ចេញ​វីដេអូរបស់​ក្រុម​ពេល​កំពុង​ហ្វឹកហាត់។ វា​មិន​មែន​ជាវីដេអូនៃ​ការ​ហ្វឹកហាត់​ធម្មតា​នោះ​ទេ តែ​វា​ជា​ឃ្លីប​ការ​ស៊ុត​បញ្ចូល​ទី​ល្អៗ។

វីដេអូ​នេះ​មាន​ថេរវិលា​ហើយ​មាន​គ្រាប់​បាល់​ជា​ច្រើន​នឹង​បង្ហាញ​ក្នុង​វីដេអូ​នេះ។​សាក​ស្រមៃ​ទៅ​មើល​!​បើ​គ្រាប់​បាល់​ទាំង​នេះ​ស៊ុត​ចូល​ក្នុង​ការ​ប្រកួត​ផ្លូវ​ការ?

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628